ពិធី​បិទ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ ស្តី​អំពី​សន្តិ​សុខ​ សុវត្តិ​ភាព​ សារធាតុ​វិទ្យុសកម្ម​ នុយ​ក្លេអ៊ែរ​ សំរាប់​មន្រ្តី​ជាន់​ខ្ពស់

0

សៀមរាប ៖ សិក្ខា​សាលា​ថ្នាក់​ជាតិ​ ស្តី​អំពី​សន្តិ​សុខ​ សុវត្ថិ​ភាព​ សារធាតុ​វិទ្យុ​សកម្ម​​ នុយ​ក្លេអ៊ែរ​​ សំរាប់​មន្រ្តី​ជាន់​ខ្ពស់​ ដែល​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ ០៣​​ថ្ងៃ​ កន្លង​មក​នេះ បាន​ប្រារព្ធ​ពិធី​បិទ​នា​រសៀល​ថ្ងៃ​ទី​​ ១២​ ខែ​ មីនា​ ឆ្នាំ​​ ២០១៥​ នៅ​សណ្ឋា​គារ​សុខា​ ខេត្ត​សៀម​រាប​ ​បន្ទាប់​ពី​សិក្ខា​កាម​ជា​មន្រ្តី​ជាន់​ខ្ពស់​អញ្ជើញ​មក​ពី​តាម​ក្រសួង​ស្ថា​ប័ន​​ពាក់​ព័ន្ធ​ទាំង​ ១០​​ បាន​សិក្សា​ស្វែង​យល់​ទៅ​លើ​ប្រធាន​បទ​ទាំង​ ២៦​​​ នៃ​ការងារ​សន្តិ​សុខ​ សុវត្ថិ​ភាព​ វិទ្យុ​សកម្ម​ និង​នុយ​ក្លែអ៊ែរ​  ។

ក្នុង​នាម​ ឯក​​ឧត្តម​​​ទេស​​រដ្ឋ​មន្រ្តី​​​ ​​ឱម​​ ​​​យ៉ិន​​​​ទៀង​​ ​​អនុ​ប្រធាន​ លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ​ ឯកឧត្តម​ អ៊ុឹង​អៀង​ ដែល​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​នេះ​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ខិត​ខំ​ផ្ទេរ​ចំ​ណេះ​ដឹង​ ចែក​រំលែក​បទ​ពិសោធន៍​ និង​ការ​ចូល​រួម​ដោយ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូ​ឧទ្ទេស​នាម​ ក៏​ដូច​ជា​សិក្ខា​កាម​ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ប្រតិបត្តិ​ទាំង​អស់​ក្នុង​រយៈ​ពេល​​​ ​០៣​ថ្ងៃនេះ​​ដែល​វាជា​មូល​ដ្ឋាន​បន្ថែម​ទៀត​សំរាប់​ស្ថាប័ន​ពាក់​ព័ន្ធ​អាច​លើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​ថ្ងៃទី​៤​ នៃ​សិក្ខា​សាលា​នេះ​ ។ ​

ឯកឧត្តម​ បាន​បន្ត​ទៀត​ថា​ ប្រធាន​បទ​ទាំង​ ២៦​​ ដែល​បាន​បែង​ចែក​ក្នុង​អំឡុង​ពេល​សិក្ខា​សាលា​នេះ​ ​បាន​ផ្តោត​ស្ទើរ​តែ​គ្រប់​ជ្រុង​ជ្រោង​នៃ​ការងារ​សន្តិ​សុខ​សុវត្ថិ​ភាព​វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ​ ។​ ក្នុង​នោះ​រាប់​ទាំង​ក្រប​ខណ្ឌ​ច្បាប់​អន្តរ​ជាតិ​ កម្ម​វិធី​ជំនួយ​ឧបត្ថម​នានា​ មគ្គុទេស​ដែល​រៀប​ចំ​ និង​បោះ​ពុម្ភ​ដោយ​ IAEA​ ការ​ចែក​រំលែក​នូវ​ការ​អនុវត្ត​ល្អបំផុត​ និង​ដំណើរ​ការ​វាយ​តម្លៃ​នូវ​សន្តិ​សុខ​នុយ​ក្លេអ៊ែរ​ និង​វិទ្យុ​សកម្ម​តាម​និយ័ត​កម្ម​ច្បាប់​អន្តរ​ជាតិ​នានា​ ដែល​ភ្ជាប់​ទៅ​នឹង​ការ​ផ្តល់​អាជ្ញា​បណ្ណ​ នីតីវិធី​ និង​ការ​អនុវត្ត​ផង​ដែរ​ ។​ ជាង​នេះ​ទៀត​ សិក្ខា​សាលា​នេះ​ក៏​បាន​ផ្តោត​ទៅ​លើ​ការ​ពិភាក្សា​ ការ​គ្រប់​គ្រង​សន្តិ​សុខ​នុយ​ក្លេអ៊ែរ​ និង​ការ​គ្រប់​គ្រង​ការ​ធ្វើ​អាហរ័ណ​ នីហរ័ណកម្ម​ នូវ​សារ​ធាតុ​ទាំង​នេះ​ រួម​ទាំង​ការ​អនុវត្ត​លំហាត់​ពិភាក្សា​ទៀត​ផង​ ។​

ជាថ្មីម្តងទៀត ក្នុង​នាម​លេខា​ធិការដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ និង​ក្នុងនាម​ ឯក​​ឧត្តម​​​ទេស​​រដ្ឋ​មន្រ្តី​​​ ​​ឱម​​ ​​​យ៉ិន​​​​ទៀង​ អនុ​ប្រធាន​ លេខា​ធិកា​រដ្ឋានគ.ជ.ប.ភឯកឧត្តម​ អ៊ុឹង​អៀង ក៏​បាន​ថ្លែងនូវ​អំណរ​គុណ​ដល់​ថ្នាក់​ដឹកនាំ​ ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​ ១០​ ដែល​តែង​តែ​បាន​ផ្តល់​កិច្ច​សហ​ប្រតិបត្តិ​ការ​ខ្ពស់​ ក្នុង​ការ​បញ្ជូន​មន្រ្តី​ជាន់​ខ្ពស់​មក​ចូល​រួម​នាពេល​កន្លង​មក​ ទាំង​ក្នុង​ពេលនេះ​ និង​នា​ពេល​អនាគត​ ។​ ជា​ពិសេស​ថ្លែង​ការ​អរគុណ​ចំពោះ​ភាគី​ដៃគូរ​អន្តរ​ជាតិ​រួមមាន​ IAEA,​ EU​ JRC,​ Center​ of Excellence,​ គំរោង​២៨​ រាល់​ការ​ផ្តល់​ជំនួយ​ទាំង​វគ្គហ្វឹកហ្វឺន​ វគ្គ​សិក្ខា​សាលា​ ក៏ដូច​ជា​ឧបករណ៍​ដ៏​មាន​សារៈ​សំខាន់​ ចំពេល​ដែល​កម្ពុជា​កំពុង​ត្រូវការ​ ។  ជាង​នេះ​ទៀត​ ដើម្បី​រក្សា​និរន្តរភាព​ និង​ការ​បង្កើន​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​​អនុវត្ត​ ការ​បេ្តជ្ញា​ចិត្ត​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ ឯកឧត្តម​ ក៏​បាន​ស្នើសុំ​ឲ្យ​មាន​កិច្ច​សហការ​បន្ថែម​ទៀត​ពី​សំ​ណាក់​ IAEA, EU JRC,​ Center of Excellence​ ភាគី​ដៃ​គូរ​អន្តរ​ជាតិ​ និង​ក្នុង​តំបន់​ជា​ច្រើន​ទៀត​ ទាំង​វគ្គហ្វឹកហ្វឺន​ សិក្ខា​សាលា​ និង​កា​រផ្តល់​នូវ​ឧបករណ៍​ចាំបាច់​នានា​ ដល់​មន្រ្តី​ជំនាញ​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​ ក្នុង​ក្រប​ខណ្ឌ​ការងារ​ទាំង​ក្រោម​ការ​គ្រប់​គ្រង​ដោយ​និយ័តកម្ម​ច្បាប់​ និង​ក្រៅ​ការ​គ្រប់​គ្រង​ដោយ​និយត័កម្ម​ច្បាប់​ ៕

05 03 04 02 01 06