លោក Xi Jinping៖ ប្រទេសចិនគាំទ្រដល់ការដាក់ក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ប៉ាឡេស្ទីនដើម្បីទទួលបានឯករាជ្យជាតិក្នុងប្រទេសប៉ាឡេស្ទីន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ​ មករា ឆ្នាំ ២០១៦

ប្រទេសចិនបានប្រកាសយ៉ាងចំហថាខ្លួនសូមគាំទ្រដល់ការដាក់ក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីនដើម្បីទទួលបានឯករាជ្យជាតិ ។ ក្នុងសេចក្តីថ្លែងមតិក្នុងសម្ព័ន្ធអារ៉ាប់ ប្រធានាធិបតីចិនបានប្រកាសផ្តល់ជំនួយឥតសំណង ៧.៦លានដុល្លារសម្រាប់គម្រោងសង់ស្ថានីយ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដែលជាកត្តាជួយកែប្រែលម្អបរិស្ថានក្នុងរដ្ឋប៉ាឡេស្ទីនឱ្យមានលក្ខណៈកាន់តែប្រើសើរផងដែរ។ ក្នុងការថ្លែងមតិលើកដំបូងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធអារ៉ាប់លោកប្រធានាធិនតីនៃប្រទេសចិន Xi Jinping បានសង្កត់ធ្ងន់ថាបញ្ហាក្នុងរដ្ឋប៉ាឡេស្ទីនមិនគួរត្រូវបានគេមើលរំលងអូសបន្លាយយូរនោះទេ ហើយលោកក៏បានអះអាងក្នុងរដ្ឋ Beijing សម្រាប់គាំទ្រដល់ដំណើរការធ្វើយ៉ាងណាឱ្យមានសន្តិភាពក្នុងរដ្ឋប៉ាឡេស្ទីន។ លោក Xi បានថ្លែងប្រាប់សហព័ន្ធអ៊ឺរ៉ុបថាប្រទេសចិនបានគាំទ្រដល់ដំណើរការបង្កើតឱ្យមានសន្តិភាពនៅប្រទេសមជ្ឈិម និងគាំទ្រដល់ដំណើរការដែលធ្វើឱ្យប្រទេសប៉ាឡេស្ទីនទទួលបានអធិបតេយ្យភាពពេញលេញនៅលើមូលដ្ឋាននៃព្រំដែនឆ្នាំ ១៩៦៧ និងដាក់ក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានី។ លោកបន្តទៀតថា ការកំណត់ជោគវាសនារបស់ក្រុងយេរូសាឡឹម គឺជាគន្លឹះនៃបញ្ហាមួយក្នុងការបង្កើតឱ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រទេសទាំងពីរនេះចង់បានក្រុងយេរូសាឡឹមជារាជធានីរបស់ពួកគេ។ អង្គការសហប្រជាជាតិ (United Nations) បានចាត់ទុកថាក្រុងយេរូសាឡឹមខាងកើត​ត្រូវបានកាត់ទៅឱ្យប្រទេសប៉ាលេស្ទីន ប៉ុន្តែនៅថ្ងៃណាមួយវាក៏អាចក្លាយជារាជធានីក្រុងយេរូសាឡឹមនៃរដ្ឋចំនួនពីរគឺ អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ខណៈដែលអ៊ីស្រាអែល និងប៉ាឡេស្ទីនបានប្រកាសថាក្រុងយេរូសាឡឹមជារាជធានីរបស់ពួកគេនោះ ប៉ាឡេស្ទីនតែងតែគិតថាក្រុងយេរូសាឡឹមខាងកើតជារាជធានីនៃឯករាជ្យរបស់គេ ហើយបើថ្ងៃណាមួយមានការបែងចែកក្រុងយេរូសាឡឹម មានន័យថាក្រុងនេះនឹងត្រូវបែងចែកជាពីរផ្នែក ដោយខាងកើតជារបស់ខ្លួន និងខាងលិចជារបស់អ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ក៏អ៊ីស្រាអែលបានបដិសេធក្នុងការចែកទឹកដីរបស់ក្រុងនេះ ដោយបានភាគគីអ៊ីស្រាអែលសំអាងលើការទទួលស្គាល់ និងបញ្ចូលជាទឹកដីរបស់ខ្លួនក្នុងឆ្នាំ១៩៦៧។ បន្ទាប់មកទៀតក្នុងឆ្នាំ​ ២០១៥ លោកនាយករដ្ឋមន្ត្រី Netanyahureiterated ក៏បានប្រកាសថាប្រទេសអ៊ីស្រាអែលជាអ្នកគ្រប់គ្រងថែរក្សាយេរូសាឡឹមជារៀងរហូត។ ដើម្បីធ្វើឱ្យអំណះអំណាងរបស់ខ្លួនកាន់តែខ្លាំងនោះ រដ្ឋជ្វីហ្វបានបន្តសង់លំនៅចូលទៅក្នុងយេរូសាឡឹមខាងកើតដែលការធ្វើបែបនេះខុសនឹងច្បាប់អន្តរជាតិទាំងស្រុង។ ក្រោយមកការប្រឈមមុខគ្នារបស់អ៊ីស្រាអែល និងប៉ាលេស្ទីនកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ ដោយនៅក្នុងក្រុងយេរូសាឡឹមមានការប៉ះទង្គិចគ្នារវាងប្រជាជនប៉ាឡេស្ទីនដោយគប់ដុំថ្មទៅលើនគរបាលបង្ក្រាបកុបកម្មរបស់អ៊ីស្រាអែលជារៀងរាល់ថ្ងៃ។ បន្ទាប់មកទៀតអំពើហិង្សាដែលបានផ្ទុះឡើងនៅក្នុងពាក់កណ្តាលខែ កញ្ញា ធ្វើឱ្យស្ថានភាពកាន់តែតានតឹង ក្នុងក្រុងយេរូសាឡឹមនៅតាមបណ្តាទីសក្ការៈ ទូទាំងស្រុកអ៊ីស្រាអែល ហើយបានរីករាលដាលយ៉ាងឆាប់រហ័សនៅតាមតំបន់ West Bank និងតំបន់ហ្គាហ្សា(Gaza)។ ក្នុងរយៈពេលបួនខែក្រោយមកទៀតក្រុមវាយប្រហាររបស់ប៉ាឡេស្ទីនបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ២៤នាក់ ក្នុងខណៈដែលអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៤៥នាក់ ។  ទោះជាយ៉ាងនេះក្តីក៏លោក Xi បានលើកឡើងថាបញ្ហារបស់ប៉ាឡេស្ទីនមិនគួរអូសបន្លាយវែងឆ្ងាយនោះទេ ព្រោះវាជាគន្លឺះចំបងក្នុងការបង្កើតឱ្យមានសន្តិភាពនៅមជ្ឈឹមខាងកើត។ លោកក៏បានផ្តោតសំខាន់លើសហគមន៍អន្តរជាតិថាគួរណាស់តែចាត់វិធានការណ៍ចរចាររវាងប្រទេសទាំងពីតាំងពីខែមេសា ឆ្នាំ​ ២០១៤ ​មកម្លេះ។  ក្នុងស្ថានភាពបែបនេះ ប្រទេសប៉ាឡេស្ទីនកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ហើយក្រុង Beijing សន្យាថានឹងផ្តល់ជំនួយ ៥០ million Chinese Yuan ($7.6 million) ក្នុងគម្រោងសាងសង់ស្ថានីយ៍ថាមពលព្រះអាទិត្យលើទឹកដីនោះ។

Yerusalem 22-01-16Yerusalem 22-01-16_1