Android Clickfraud Op ក្លែងបន្លំធ្វើឱ្យទូរស័ព្ទ iPhone ចុចនៅលើពាណិជ្ជកម្ម

0

យុទ្ធនាការចុចលើទូរស័ព្ទចល័តមួយបានប្រើកម្មវិធី Android ចំនួន ២២ ដើម្បីបោកបញ្ឆោត​អ្នកផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតឱ្យបង់ថ្លៃខ្ពស់ជាងមុនសម្រាប់ការផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទ iPhone 5 និង 8 Plus។ សមត្ថភាពរបស់ពួកគេមិនបានកំណត់ចំពោះការក្លែងបន្លំការផ្សាយពាណិជ្ជកម្ម នៅពេលដែលអ្នកអភិវឌ្ឍន៍​បន្ថែមសមត្ថភាពទាញយក ដែលបណ្តាលឱ្យមានឯកសារបំពានពីម៉ាស៊ីនមេរបស់អ្នកអភិវឌ្ឍន៍ នៅលើចំណុចទូរស័ព្ទ។

អ្នកអភិវឌ្ឍន៍ប្រឹងប្រែងដំណើរការកម្មវិធីលើទូរស័ព្ទដោយបើកដំណើរការកម្មវិធីនោះនៅពេលធ្វើការ boot និង restarting កម្មវិធីឡើងវិញរយៈពេល ៣ នាទី ក្រយពីធ្វើការបិទពីការកំណត់ប្រព័ន្ធ (system settings )។

កម្មវិធីក្លែងបន្លំមានដូចជាជាហ្គេមពេញនិយមក្នុងចំណោមអ្នកប្រើ Android ។ ការពេញនិយមបំផុតរបស់ពួកគេគឺធីកម្មអំពូលភ្លើងដែលគេហៅថា Sparkle ដែលទទួលបានការដំឡើងជា​ងមួយលាន។
ការពន្យល់មួយសម្រាប់ភ្នាក់ងារអ្នកប្រើដើម្បីបង្ហាញឧបករណ៍របស់ក្រុមហ៊ុនអេបផលគឺថា បណ្តាញ​ផ្សាយ​ពាណិជ្ជកម្មចំណាយច្រើនជាងការផ្សាយពាណិជ្ជកម្មដែលចែកចាយទៅវេទិកា នេះបើប្រៀបធៀបទៅនឹង ការផ្សាយលើឧបករណ៍ Android ។

អ្នកស្រាវជ្រាវមេរោគ Malware Labs របស់ក្រុមហ៊ុន Sophos Labs លោក Chen Yu មានប្រសាសន៍ថា កម្មវិធីល្បិចបញ្ឆោតមួយចំនួនត្រូវគេដាក់លក់នៅលើទីផ្សារ Android អស់រយៈពេលជាងមួយឆ្នាំមក ហើយរហូតដល់ក្រុមហ៊ុន Google ធ្វើការ boot កម្មវិធីទាំងនោះនៅថ្ងៃទី 25 ខែវិច្ឆិកា។

មេរោគ ad calls មិនបាននាំឱ្យមានការផ្សាយពាណិជ្ជកម្មដូចការរំពឹងនោះទេ វាធ្វើការបង្ហាញលើពេញ អេក្រង់រំខានអ្នកប្រើប្រាស់ និងទាញអារម្មណ៍របស់អ្នកប្រើប្រាស់ទៅលើកម្មវិធី។ បើមិនដូច្នោះទេ មេរោគ ad calls លាក់ខ្លួនក្នុង browser window  ដែលលាក់នៅក្នុងផ្នែកខាងក្នុងកម្មវិធីស្រដៀងគ្នារវា ងអ្នកប្រើនិងការផ្សព្វផ្សាយពាណិជ្ជកម្ម  នេះយោងតាមការពន្យលរបស់លោក Yu ។ ផលប៉ះពាល់តែមួយគត់ដែលកើតមានចំពោះអ្នកប្រើប្រាស់គឺការអស់ថ្មលឿន និងបង្កើនការប្រើប្រាស់ ទិន្នន័យ។បើមិនដូច្នោះទេអ្វីៗគ្រប់យ៉ាងមានមុខងារធម្មតាដូចដែលបានបង្ហាញក្នុង reviews ។

កម្មវិធី Andr / Clickr-Ads  ជាមេរោគមានទំនាក់ទំនងជាមួយពាក្យបញ្ជា និងម៉ាស៊ីនមេ (C2) ដើម្បីទទួល បានការផ្សាយពាណិជ្ជកម្ម។ ម៉ាស៊ីនបម្រើឆ្លើយតបវិញជាមួយនឹងប៉ារ៉ាម៉ែត្រសម្រាប់ទាញយកការផ្សាយ ពាណិជ្ជកម្ម និងការណែនាំដើម្បីប្រើប្រាស់កម្មវិធី iOS ជាក់លាក់។ ពេលខ្លះនៅក្នុងការណែនាំក៏មានបញ្ចូលទាំងព័ត៌មានម៉ូដែលទូរស័ព្ទក្លែងក្លាយផងដែរ។ នេះមានន័យថា ម៉ាស៊ីនមេអាចគ្រប់គ្រងសំណើរពាណិជ្ជកម្មដែលមេរោគអាចចាប់ផ្តើមក្នុងកម្មវិធី និងលើឧបករណ៍ចល័ត ណាមួយ ហើយមានគោលបំណងរកប្រាក់បានប្រសើរជាងនេះ។

លោក Yu មានប្រសាសន៍ថា សកម្មភាពក្លែងបន្លំកើតឡើងនៅតាមម៉ាស៊ីនដែលបញ្ជាក់ពី server ហើយក៏ក្លែងធ្វើជាម៉ូឌែល Android ចំនួន ២៤៩ ពី ៣៣ យីហោ ដែលពេញនិយមបំផុតនៅលើទីផ្សារ។ គេសង្កេតឃើញអាកប្បកិរិយាកើតតែលើកម្មវិធី Android ប៉ុណ្ណោះ។ iOS ពុំបានប្រើមុខងារ ad-clicking នោះទេ។ វាមានការរកឃើញថា កម្មវិធីក្លែងក្លាយចំនួន ២២ ត្រូវដំឡើងច្រើនជាងពីរលានដង៕

 ប្រភពព័ត៌មាន៖

https://www.bleepingcomputer.com/news/security/android-clickfraud-op-impersonates-iphones-to-bump-ad-premiums/

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here