Facebook និង Google ប្រាប់​បុគ្គលិក​របស់ខ្លួន​ថា​ពួកគេ​ទំនងជា​អាចធ្វើ​ការ​នៅផ្ទះ រហូតដល់​ដាច់​ឆ្នាំនេះ​តែម្ដង 

0
Facebook និង Google ប្រាប់​បុគ្គលិក​របស់ខ្លួន​ថា​ពួកគេ​ទំនងជា​អាចធ្វើ​ការ​នៅផ្ទះ រហូតដល់​ដាច់​ឆ្នាំនេះ​តែម្ដង 

កាលពី​ជាង​មួយខែ​មុន​កន្លងទៅនេះ Google បាន​ពន្យា​ពេល​ចូលធ្វើការ​នៅ​ការិយាល័យ​វិញ រហូតដល់​ខែមិថុនា​តែម្ដង សម្រាប់​បុគ្គលិក​ទាំងអស់​របស់ខ្លួន ប៉ុន្ដែ​រហូតមក​ដល់ពេល​ឥឡូវនេះ ពួកគេ​ហាក់បីដូចជា​ពិចារណា​ឡើងវិញ ដោយបាន​រំពឹងទុក​ថា អាច​នឹងត្រូវ​អនុញ្ញាត​ឲ្យ ធ្វើការ​នៅផ្ទះ​ពេញ​មួយ​ឆ្នាំនេះ។

យ៉ាងណាមិញ សម្រាប់​បុគ្គលិក​មួយចំនួន ដែល​ត្រូវការ​ចាំបាច់​នៅ​ការិយាល័យ នឹងមាន​សិទ្ធិមក​ធ្វើការ​វិញ​បាន ចាប់ផ្ដើម​ពី​ដើមខែ​មិថុនា ឬ កក្កដា។

លោក Sundar Pichai ដែល​ត្រូវជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alphabet របស់ Google បាន​និយាយប្រាប់​បុគ្គលិក​របស់ខ្លួន​ថា ពួកគេ​ទំនងជា​អាច​ធ្វើការ​នៅផ្ទះ រហូតដល់​ដាច់​ឆ្នាំនេះ​តែម្ដង ដោយ​សម្រាប់​បុគ្គលិក​មួយចំនួន នឹងត្រូវ​ត្រឡប់មក​កា​វិ​យា​ល័យ​វិញ ប៉ុន្ដែ​នឹង​ស្ថិតនៅ​កន្លែងធ្វើការ ដែលមាន​ស​វត្ថិ​ភាព​បំផុត។ ខណៈពេលដែល វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ១៩ នៅ​មិនទាន់​អាច​គ្រប់គ្រង​បាន 100% នៅឡើយ​ទេ ដោយ​ប្រទះឃើញ​មាន ចំនួន​កើនឡើង​ជាប្រចាំ​ថ្ងៃ នៅឯ​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត ជុំវិញ​ពិភពលោក ដូច្នេះហើយ​ការសម្រេចចិត្ត​ទាំងអស់នោះ អាច​នឹង​ប្រែប្រួល​តាម​ស្ថានភាព ក៏​អាច​ថា​បានដែរ។

អ្នកវិភាគ​ជំនាញ​មួយចំនួន ក៏បាន​ព្យាករ​ណ៍ហើយ​ថា វីរុស​ដ៏​កាច​សាហាវ​នេះ នឹង​អាច​បាត់​ទៅវិញ​ទាំងស្រុង ទាល់តែ​ចុងឆ្នាំ ២០២១ ឯណោះ ឬ​នៅពេលដែល​វ៉ាក់សាំង ត្រូវបាន​តេស្ដ​ជោគជ័យ​រួចជាស្រេច។ ស្រប​នឹង​ពេល​ទទួលបាន​ដំណឹង​នេះ ចំណែកឯ​ក្រុមហ៊ុន Facebook ក៏បាន​ប្រាប់​ទៅកាន់​បុគ្គលិក​របស់ខ្លួន បែបនេះ​ដូចគ្នា​ដែរ ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើការ​នៅផ្ទះ​ពេញ​មួយ​ឆ្នាំនេះ​ដដែល ប៉ុន្ដែ​ការិយាល័យ​នឹង​បើក​ធម្មតា​វិញ នៅ​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខ​នេះហើយ។

សរុប​មកវិញ Google និង​ព្រមទាំង Facebook កំពុងតែ​រក​បើក​ការិយាល័យ​ឡើងវិញ នៅ​ចន្លោះ​ពី​ខែមិថុនា ទៅ​ខែកក្កដា​ខាងមុខនេះ ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​បុគ្គលិក​ទាំងឡាយ សុំ​បន្ដ​ធ្វើការ​នៅផ្ទះ​បាន ពេញ​មួយ​ឆ្នាំនេះ​តែម្ដង រហូតដល់​ស្ថានភាព​ត្រឡប់មក​ធម្មតា​វិញ។ បើ​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ ករណី​ឆ្លង​សរុប​នៃ​វីរុស​កូ​រ៉ូ​ណា បាន​កើន​ឡើងដល់​ខ្ទង់ 3,845,607 ករណី​ហើយ រួមទាំង​ចំនួន​ជា​ឡើងវិញ​ចំនួន​ខ្ទង់ 1,282,930 ករណី និង​ចំនួន​ស្លាប់​ខ្ទង់ 269,564 ករណី នៅ​ជុំវិញ​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here