សិង្ហ​បុរី​ដាក់ពង្រាយ​ឆ្កែ​យន្ត​នៅ​សួន​សាធារណៈ ដើម្បី​នាំសារ​ដាស់តឿន​អ្នក​នៅ​ទីនោះ រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​ឆ្ងាយ​ពីគ្នា

0

ក្រោយពី​វត្ត​មាននៃ​វីរុស​កូ​វីដ១៩ ត្រូវបាន​ថយចុះ​បន្ដិច​វិញ ដូច្នេះហើយ​ប្រជាជន​សិង្ហ​បុរី ក៏​អនុញ្ញាត​ឲ្យ​ដើរ​ចេញទៅ​ក្រៅ ឬ ដើរ​ហាត់ប្រាណ​នៅជិតៗផ្ទះ​វិញ​បាន ដើម្បី​បំបាត់​ភាព​អផ្សុក និង​ទទួលយក​លំ​ហាត់ប្រាណ សម្រាប់​សុខភាព​ជាដើម។

ស្រប​នឹង​ពេលនោះ​ផងដែរ ក្រុមហ៊ុន​បង្កើត​មនុស្ស​យន្ដ Boston Dynamics បានធ្វើការ​ប​ញ្ចូ​ន​សុនខ​យន្ដ (ឆ្កែ​យន្ត) ពិសេស​របស់ខ្លួន​មួយ ទុក​ឲ្យ​វា​ដើរ​រំលឹក​មនុស្ស​នៅ​ទីនោះ រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ពីគ្នា ជាការ​ទប់ស្កាត់​ការឆ្លង នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ។

ការដំឡើង​សុនខ​យន្ដ​របស់ Boston Dynamics ត្រូវបាន​ធ្វើឡើង​នៅឯ​សួន Bishan-Ang Mo Kio Park នៃ​ប្រទេស​សិង្ហ​បុរី ជាមួយនឹង​សារ​ដ៏​សំខាន់​មួយ សម្រាប់​ប្រាប់​ទៅកាន់​អ្នក​នៅ​ទីនោះ ឲ្យ​ចេះ​នៅ​ឆ្ងាយ​ពីគ្នា និង​ទទួលបាន ការចាប់អារម្មណ៍​ច្រើន​មែនទែន។ នេះ​ជាការ​សហការគ្នាជាមួយ ក្រុមប្រឹក្សា​ឧទ្យាន​ជាតិ (NParks), ក្រុមហ៊ុន Smart Nation និង​រដ្ឋាភិបាល​ឌីជីថល របស់​ប្រទេស​សិង្ហ​បុរី ដោយ​កំណត់​ឲ្យ​សុនខ​យន្ដ​របស់ Boston Dynamics បើក​ដំណើរ​ការសរុប​រយៈពេល 2 សប្ដាហ៍។

ចំណែកឯ​សុនខ​យន្ដ​នេះ វា​មាន​បំពាក់​នូវ​សេន​ស័​រ ដើម្បី​ជួយ​កុំ​ឲ្យ​ដើរ​បុក​មនុស្ស ឬ ឧបសគ្គ​នៅ​ពី​ខាងមុខ​វា ដោយឡែក កាមេរ៉ា​ទាំងអស់​ត្រូវបាន​បិទ​ចោល និង​ធាន​ថា​មិន​លួច​ប្រមូល​ទិន្នន័យ​ផ្ទៃមុខ របស់​ប្រជាជន​នោះទេ។ ប្រិយមិត្ត​អ្នកអាន​ទាំងអស់គ្នា អាច​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​បាន ដែល​ដាក់​បង្ហាញ​ពី​សុនខ​យន្ដ​មួយ​នោះ ដើរ​នៅក្នុង​សួន​មួយ នៃ​ប្រទេស​សិង្ហ​បុរី​តែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here