A-12 យន្តហោះ​ស៊ើបការណ៍​របស់​ភ្នាក់ងារ CIA អាច​ហោះ​បាន ៣៥០០ គ.ម/ម៉

0

លោក Elon Musk បាន​ប្រាប់​តាមរយៈ​គណនី Twitter ថា ឈ្មោះ​កូន​ដែល​ទើបនឹង​កើត​របស់លោក​គឺ X Æ A-12 ជា​ឈ្មោះ​ដែល​គេ​មិនដឹង​អាន​ថា​ម៉េច ប៉ុន្តែ​មាន​បង្កប់​នូវ​អត្ថន័យ​ជាច្រើន។

A-12 នៅក្នុង​ឈ្មោះ​គឺ​តំណាង​ឲ្យ​យន្តហោះ​ស៊ើបការណ៍​របស់​ភ្នាក់ងារ CIA ដែលជា​សិស្ស​ច្បង​របស់​យន្តហោះ​ស៊ើបការណ៍ SR-71 Blackbird ហើយ​យន្តហោះ SR-71 Blackbird គឺជា​យន្តហោះ​សំណព្វចិត្ត​របស់ លោក Elon Musk និង​មិត្តស្រី។

កាលពី​ពាក់កណ្ដាល​សតវត្ស​ឆ្នាំ ១៩៥០ ភ្នាក់ងារ CIA បានចាប់ផ្ដើម​សិក្សា​យន្ត​ហោះ​ថ្មី​ដែល​មក​ស្នង​តំណែង​យន្តហោះ​ស៊ើបការណ៍ U-2 ដោយ​ពួកគេ​ចង់បាន​យន្តហោះ​ដែល​ពិបាក​ឲ្យ​អ្នកដទៃ​ចាប់​សញ្ញា និង​អាច​ហោះ​ក្នុង​ល្បឿន​លឿន ក្នុង​រយៈកម្ពស់​ខ្ពស់។នៅ​ឆ្នាំ ១៩៦៥ យន្តហោះ​ស៊ើបការណ៍​ថ្មី​របស់ CIA ដែលជា​ម៉ូ​ដែល A-12 បានចាប់ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវការ ដែល​វា​អាច​ហោះ​បាន​ក្នុង​ល្បឿន​ដល់ ៣៥៤០ គ.ម/ម៉ នៅ​កម្ពស់ ២៧,៤ គីឡូម៉ែត្រ ជា​លក្ខណៈសម្បត្តិ​ដ៏​ខ្លាំង​មួយ​ដែល​សព្វថ្ងៃ​មិនទាន់មាន​យន្តហោះ​ណា​អាច​ធ្វើបាន​ប្រសើរ​ជាង​នេះ។

យន្តហោះ​នេះ​ចាប់ផ្ដើម​ប្រតិបត្តិការ​ចន្លោះ​ខែឧសភា ឆ្នាំ ១៩៦៧ និង​ខែឧសភា ឆ្នាំ ១៩៦៨ ដែល​ធ្វើការ​ហោះហើរ​ចំនួន ២៩ លើក​ទៅកាន់​អាស៊ី​ខាងកើត ក្រោម​ប្រតិបត្តិការ​ឈ្មោះ Black Shield ដែល​ធ្វើ​ឈ្លប​មើល​លើ​សកម្មភាព​របស់​កង​ទ័ព​នៅ​វៀតណាម។

ក្រោយមក​យន្តហោះ A-12 ត្រូវបាន​ជំនួស​ដោយ​យន្តហោះ SR-71 Blackbird របស់ Air Force ដែល​ឌី​ហ្សា​ញ​ដោយ​ក្រុមហ៊ុន Lockheed និង​ផលិតឡើង​ដោយ​វិស្វករជំនាញៗជាច្រើនរូប ដើម្បី​ទទួលបាន​សមត្ថភាព​ដូចជា A-12 ដែរ។ SR-71 Blackbird អាច​ហោះហើរ​នៅ​ល្បឿន ៣៥២៩ គ.ម/ម៉ និង​អាច​ហោះ​នៅ​កម្ពស់ ២៥,៩២ គីឡូម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here