ក្រុមហ៊ុន Twitter អនុញ្ញាតិ​ឱ្យ​បុគ្គលិក​អាចធ្វើ​ការ​ពី​ផ្ទះ​ជា​រៀងរហូត

0

ក្រុមហ៊ុន Twitter ប្រាប់​បុគ្គលិក​ថា ពួកគេ​អាច​ធ្វើការ​ចេញពីផ្ទះ​ជា​រៀងរហូត ប្រសិនបើ​ពួកគេ​ចង់​ខណៈពេលដែល​ក្រុមហ៊ុន​គិតពី​ថ្ងៃ​អនាគត​ក្រោយពី​ចប់​ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វីដ១៩ ។

ការ​សំ​រេ​ចិត្ត​នេះ​កើតឡើង​ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​នេះ​និយាយថា វិធានការណ៍​អនុវត្ត​ការងារ​ពី​ផ្ទះ​របស់ខ្លួន​ក្នុងកំឡុងពេល​បិទ​ដំណើរ​ទទួលជោគជ័យ។

ប៉ុន្តែ ក្រុមហ៊ុន​ក៏​និយាយ​ផងដែរ​ថា ក្រុមហ៊ុន​នឹង​អនុញ្ញាតឱ្យ​និយោជិត​វិលត្រឡប់​ទៅ​ការិយាល័យ​វិញ​ប្រសិនបើ​ពួកគេ​ចង់ទៅ​នៅពេល​ក្រុមហ៊ុន​បើក​ដំណើរការ​វិញ។ នៅ​ដើមខែ​នេះ ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook និយាយថា បុគ្គលិក​របស់​ពួកគេ​អាចធ្វើ​ការ​ពី​ផ្ទះ​រហូតដល់​ចុងឆ្នាំ។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង San Francisco មាន​បុគ្គលិក​ច្រើនជាង​ចំនួន ៤,០០០នាក់​នៅក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន​នេះ។ ក្រុមហ៊ុន​អនុញ្ញាតឱ្យ​និ​យោ​ជិ​ក​ធ្វើការ​ពី​ផ្ទះ​ចាប់តាំងពី​ខែមីនា ហើយ​មិន​រំពឹងថា​នឹង​បើក​ការិយាល័យ​របស់ខ្លួន​ឡើងវិញ​ទេ​មុន​ខែកញ្ញា។

លោក Sree Sreenivasan ជា​សាស្ត្រាចារ្យ ស្សនា​ការច្នៃប្រឌិត​ឌីជីថល Loeb នៅ​សាលា​សារព័ត៌មាន​នៃ​សាកលវិទ្យាល័យ Stony Brook និយាយថា វា​ជា​ព័ត៌មាន​ដែល​កំណត់​យុគសម័យ​ថ្មី” ៕

ប្រភពព័ត៌មាន BBC ផ្សាយ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here