កម្មវិធី Android ដែលមាន​ការទាញយក​ច្រើនជាង ៤,២ ពាន់​លាន​ដង​រង​ការ​លេច​ធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​តាមរយៈ Firebase របស់ Google

0

ការស្រាវជ្រាវ​ថ្មី​មួយ​រកឃើញថា វា​មាន​កម្មវិធី​អេ​ន​ដ្រ​យ(Android) ចំនួន២៤, ០០០កម្មវិធី រង​ការ​លេច​ធ្លាយ​នូវ​ទិន្នន័យ​សំខាន់​រួមមាន​ទាំង​លេខ​ទូរស័ព្ទ និង​លេខ​សម្ងាត់ តាមរយៈ​ការផ្ទុក​ដែល​តំឡើង​មិន​ត្រឹមត្រូវ​នៅលើ​វេទិការ​អភិវឌ្ឍន៍ Firebase របស់​ក្រុមហ៊ុន Google។

ភាព​កង្វះ​សន្តិសុខ​សំខាន់​ត្រូវ​រកឃើញ​ដោយ​ក្រុម​ស្រាវជ្រាវ​នៅ Comparitech.com ដែលជា​ក្រុម​ជំនាញ​ផ្តោតលើ​សន្តិសុខ​ព័ត៌មាន​និង​ភាព​ឯកជន។ វេទិកា Firebase គឺជា​ដំណោះស្រាយ​ការផ្ទុក​ដ៏​ពេញនិយម​បំផុត​សម្រាប់​កម្មវិធី Android ដែល​ត្រូវ​ប្រើ​ស្ទើរ​តែមួយ​ភាគបី​នៃ​កម្មវិធី​ទាំងអស់​ដែលមាន​នៅលើ Google Play Store ។

ក្រុម​អ្នកស្រាវជ្រាវ​ធ្វើ​ត្រាប់​តាម​កម្មវិធី​ចំនួន ៥១៥, ៧៣៥ នៃ​កម្មវិធី​ដែលមាន​ប្រហែល ១៨ ភាគរយ​នៃ​កម្មវិធី​ទាំងអស់​ដែលមាន​នៅលើ Store ហើយ​រកឃើញថា​មាន​កម្មវិធី​ច្រើនជាង​ចំនួន៤ ២០០ ត្រូវគេ​កំណត់ថា មាន​រចនាសម្ព័ន្ធ​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​នៅលើ Firebase និង​កំពុង​លេច​ធ្លាយ​ព័ត៌មាន​សំខាន់។

បើ​យោងតាម​ក្រុមហ៊ុន Comparitech ឱ្យដឹងថា កម្មវិធី​ងាយ​រងគ្រោះ​ត្រូវ​ដំឡើង​ចំនួន ៤,២២ពាន់​លាន​ដងដោយ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ កម្មវិធី​ដែល​រង​ផលប៉ះពាល់​ភាគច្រើន​ជា​ប្រភេទ​កម្មវិធី​ហ្គេម។ ផលប៉ះពាល់​មានដូចជា មានការ​លាតត្រដាង​មូលដ្ឋាន​ទិន្នន័យ​ជា​សាធារណៈ​ដោយមាន​លេខ​ទូរស័ព្ទ  ពាក្យ​សម្ងាត់  សារ IP និង​អាសយដ្ឋាន​ទ្រង់ទ្រាយ​អត្ថបទ​ធម្មតា កម្មវិធី​ខ្លះ​មាន​មូលដ្ឋាន​ទិន្នន័យ​ដែល​រួមបញ្ចូល​ទាំង​សិទ្ធិ​សរសេរ​ផងដែរ។ ក្រៅពី​ការបំផ្លាញ​មូលដ្ឋាន​ទិន្នន័យ​បែបនេះ វា​ក៏​អាច​បិទ​កម្មវិធី​ទាំងស្រុង។ អ្នកស្រាវជ្រាវ​និយាយថា ភាព​ងាយ​រងគ្រោះ​អាច​ត្រូវ​ប្រើ​ដើម្បី​បោកប្រាស់​អ្នកប្រើប្រាស់​កម្មវិធី​មាន​ឆ្លង​មេរោគ ឬ​ថែមទាំង​បោះផ្សាយ​ចំណងជើង​ក្លែងក្លាយ​នៅក្នុង​កម្មវិធី​ព័ត៌មាន។

អនុសាសន៍​សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី​រួមមាន ការយល់ដឹង​អំពី​ព័ត៌មាន​ដែល​អ្នក​ប្រាស់​បញ្ចូល​ក្នុង​កម្មវិធី ហើយ​មិនត្រូវ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួនងាយៗដូចជា​អាស័យដ្ឋាន រូបថត អត្តសញ្ញាណប័ណ្ណ​របស់​រដ្ឋាភិបាល និង​លេខ​សន្តិសុខ​សង្គម។ ទោះជា​យ៉ាងណា វា​ជាការ​ពិតណាស់​ដែលថា កម្មវិធី​មួយចំនួន​បដិសេធ​មិនឱ្យ​អ្នកបើក​ដំណើរការ ប្រសិនបើ​អ្នកប្រើប្រាស់​ពុំ​អនុញ្ញាតិ​ឱ្យ​កម្មវិធី​ទាំងនោះ​ចូលទៅ​កាន់​ទិន្ន័យ​លើ​ឧបករណ៍​របស់​អ្នក៕

ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here