Twitter នឹងដាក់​ស្លាក​ក្លែងក្លាយ​លើ​ព័ត៌មាន Covid-19 មិន​ពិត

0

បណ្តាញ​សង្គម Twitter ចាប់ផ្តើម​ដាក់​ការព្រមាន​លើ​ផុស tweet ទាំងឡាយណា​ដែលមាន​ព័ត៌មាន​ក្លែងក្លាយ​ពី​ជំងឺ​កូ​វីដ១៩ ។

ក្រុមហ៊ុន Twitter បញ្ជាក់ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ដែល​ធ្លាប់​លើកឡើងថា​ការចាក់​ថ្នាំ​សម្លាប់​មេរោគ​អាចជួយ​ព្យាបាល​ជំងឺ​កូ​វីដ១៩ ប្រធានបទ​នេះ​នឹងត្រូវ​ដាក់​ស្លា​កថា​ជា​ព័ត៌មាន​ក្លែង​តាម​វិធានការណ៍​ថ្មី​នេះ។

ប៉ុន្តែ​អ្នកជំនាញ​ម្នាក់​បារម្ភ​ថា អ្នកសម្របសម្រួល​អាច​នឹងមាន​អារម្មណ៍​ធុញថប់ ហើយ​ចោទ​សួរថា​តើ​មាន​មនុស្ស​ប៉ុន្មាន​ដែល​នឹង​ទទួល​ការព្រមាន។ អ្នកជំនាញ​ណែនាំ​ថា អ្នក​ប្រើ​្រ​ប្រាស់​ខ្លះ​អាច​នឹង​យល់ស្រប​ថា ការព្រមាន​នោះ​នៅលើ​ធ្វី​ត​ធ័​រ​ជាស​ញ្ញាណ​ពេញចិត្ត។ តែ​អ្នកខ្លះ​ក៏​ប៉ះទង្គិច​មតិ​ជាមួយ​អ្នកជំនាញ​ផងដែរ។

នៅក្នុង​សំណេរ​ក្នុង​ប្លុក​នេះ ក្រុមហ៊ុន Twitter និយាយថា ក្រុមហ៊ុន​ចង់​កំណត់​ការរីក​រាលដាល​នៃ​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់ និង​បំភ័ន​សារ​ធារ​ណៈ​ជន​ជុំវិញ​ករណី​ជំងឺ​កូ​វីដ១៩នេះ។

នៅលើ Tweet តាមរយៈ​ការឆ្លើយតប​សំណួរ​អំពី​ការផ្លាស់ប្តូរ​នេះ លោក Yoel Roth មានប្រសាសន៍ថា គោលនយោបាយ​កំណត់​ព័ត៌មាន​ក្លែងក្លាយ​នឹង​អនុវត្ត​ចំពោះ​អ្នកណា​ដែល​ចែករំលែក​ព័ត៌មាន​បំភាន់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​គោលនយោបាយ​របស់​ក្រុមហ៊ុន​និង​រួមទាំង​អ្នកដឹកនាំ​ពិភពលោក៕

ប្រភពព័ត៌មាន BBC ផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here