ចំណុចខ្សោយ Thunderbolt របស់ Intel អនុញ្ញាតអោយ​អ្នក​វាយប្រហារ​ហេ​គ​កុំព្យូទ័រ​រាប់លាន​គ្រឿង​ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ ៥នាទី

0

អ្នកជំនាញ​សុវត្ថិភាព​នៅ​សាកលវិទ្យាល័យ Eindhoven University of Technology បង្ហាញថា វិធីសាស្ត្រ​វាយប្រហារ​ថ្មី​នៅលើ​កុំព្យូទ័រ​វីន​ដូ (Window) ឬ​លី​នុ​ច (Linux) លើ​ផត Thunderbolt អាច​អនុញ្ញាត​ឱ្យគេ​ចូល​គ្រប់គ្រង​ឧបករណ៍​ក្នុង​រយៈពេល​តិចជាង៥នាទី។

ដោយសារ​តែមាន​ជំនួយ​បច្ចេកទេស​ថ្មី​មួយ​មាន​ឈ្មោះថា Thunder Spy ដោយ​វា​មាន​សមត្ថភាព​អាច​ជៀស​ផុតពី​ប្រព័ន្ធ​ទាមទារ​ការអនុញ្ញាត ឬ​ចាក់សោ​អេក្រង់ និង​សូម្បីតែ​ការដាក់​លេខ​កូដ​ហាដ​ឌី​ស (hard disk) ហើយ​បើទោះបីជា​កុំព្យូទ័រ​នោះ​ត្រូវគេ​ចាក់សោរ ឬ​ត្រូវគេ​ដាក់​នៅក្នុង​ការកំណត់ Sleep mode  ការកំណត់​សុវត្ថិភាព (Settings) ក៏​វា​នៅតែ​អាច​ចូល​ប្រើ​ទិន្នន័យ​នៅលើ​ឧបករណ៍​នេះ​បានដែរ។

អ្នកនិពន្ធ​វិធីសាស្ត្រ​ហេ​គនេះ​គឺ​លោក Björn Ruytenberg ពន្យល់ថា “ក្នុងករណី​ភាគច្រើន វា​ចាំបាច់​ត្រូវតែ​បើក​កុំព្យូទ័រ​ដើម្បី​កេងចំណេញ​ពី​ភាព​ងាយ​រងគ្រោះ ហើយ​ការវាយប្រហារ​ពុំមាន​ទុក​ដាន និង​ចំណាយពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ” ។

វិធីសាស្ត្រ​ថ្មី​នេះ​នាំឱ្យមាន​ការវាយប្រហារ​ដែល​គេ​ស្គាល់​ថា ជា “ភ្នាក់ងារ​អាក្រក់” ហើយ​អ្នក​វាយប្រហារ​ដែលមាន​លទ្ធភាព​ប្រើប្រាស់​កុំព្យូទ័រ​អាច​គេច​ផុតពី​ការកំណត់​សម្គាល់​អត្តសញ្ញាណ​ពី​ប្រព័ន្ធ​ពិនិត្យ​យ៉ាង​ងាយស្រួល។ លោក​បន្ថែមថា“ មធ្យោបាយ​តែមួយគត់​ដើម្បី​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ Thunderspy គឺ​ត្រូវ​បិទ​ផត Thunderbolt ៕

ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here