ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែឧសភា ឆ្នាំ២០២០ ដែលមានចំណុចខ្សោយសរុបមានចំនួន ៣៦ ក្នុងនោះមាន ២៤ ចំណុចមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការ ធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
ផលិតផលប៉ះពាល់
Adobe DNG Software Development Kit (SDK) | APSB20-26
Adobe Acrobat and Reader | APSB20-24
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុង ក្រោយបង្អស់។អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):
ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ៕









