ចំណុចខ្សោយ​ក្នុង​កម្មវិធី​កម្ចាត់​មេរោគ (Antivirus) ជាច្រើន​អាចឱ្យ​អ្នក​វាយប្រហារ​ប​ញ្ជូ​ល​មេរោគ malware បាន

0

យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​តាម​ប្រព័ន្ធ​អុ​ី​ន​ធឺ​ណិ​ត​នៅ RACK911 Labs បាន​បង្ហាញថា ភាព​ចន្លោះប្រហោង​ក្នុង​កម្មវិធី​កម្ចាត់​មេរោគល្បីៗចំនួន២៨ មានដូចជា Microsoft Defender, McAfee Endpoint Security និង Malwarebytes ជាដើម អាចឱ្យ​អ្នក​វាយប្រហារ​ប​ញ្ជូ​ល​មេរោគ malware ក្នុង​កុំព្យូទ័រ​របស់លោក​អ្នក​បាន។

ការវាយប្រហារ​នេះ​មាន​ឈ្មោះថា symlink race ហើយ​វា​អាចឱ្យ​អ្នក​វាយប្រហារ​លុប​ឯកសារ ដែល​ប្រើ​ដោយ​កម្មវិធី​កម្ចាត់​មេរោគ ឬ operating system ដែលជា​លទ្ធផល​ធ្វើឱ្យ​កុំព្យូទ័រ​គាំង​ធ្វើ​អ្វី​មិនកើត។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រាយការណ៍​ថា ក្រុមហ៊ុន​ភាគច្រើន ហើយ​ជាពិសេស​ក្រុមហ៊ុនធំៗបានធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​បញ្ហា​នេះហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ខ្លះ​បានចេញ​ផ្សាយ​ណែនាំ​ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​លោកអ្នក​ប្រើប្រាស់​ទាំងអស់ គួរតែ​ធ្វើ​បច្ចុប្បន្ន​ភាពទាក់ទង​នឹង​សុវត្ថិភាព​នេះ​ឱ្យបាន​រហ័ស ដើម្បី​ជៀសវាង​ការវាយប្រហារ​ដែល​ធ្វើឱ្យ​កុំព្យូទ័រ​ឈប់​ដំណើរការ ក៏ដូចជា​ដើម្បី​ការពារ​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់លោក​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here