អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ប្រើប្រាស់​មុខងារ​វីដេអូ​ខ​ល Google Meet ដោយ​មិន​គិតថ្លៃ

0

បច្ចេកវិទ្យា​គឺជា​ស្ពាន​ដ៏​សំខាន់​មួយ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ក្នុងពេលដែល​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​ត្រូវ​បានដាក់​ក្នុង​ភាពអាសន្ន ហើយ​ក្នុងពេលឆាប់ៗនេះ លោកអ្នក​ក៏​នឹង​អាច​ប្រើ Google Meet ដោយ​មិនចាំបាច់​បង់លុយ ពោលគឺ​គ្រាន់​តែមាន​គណនី Gmail ប៉ុណ្ណោះ។

Google Meet គឺជា​កម្មវិធី​ដែល​បង្កើតឡើង​សម្រាប់​អតិថិជន​ដែល​បាន​ទិញ​សេវា G Suite តែប៉ុណ្ណោះ ជា​ដំណឹង​ល្អ​ក្រុមហ៊ុន Google បានប្រកាស​ដាក់​កម្មវិធី​នេះ​ឱ្យប្រើ​ប្រាស់​ដោយ​មិនចាំបាច់​បង់ថ្លៃ ក៏ប៉ុន្តែ​ត្រូវ​កម្រិត​នូវ​មុខងារ​ប្រើប្រាស់ខ្លះ។

អ្វីដែល​ប្រសើរ​សម្រាប់ Google Meet នោះ​គឺ កម្មវិធី​នេះ​បានផ្ដល់​ដល់​អ្នកប្រើប្រាស់​នូវ​មុខងារ​ជាច្រើន មានដូចជា៖

– ចំនួន​អ្នកចូលរួម​អាចមាន​ដល់ ១០០នាក់
– រយៈពេល Video conferencing ពុំមាន​ការកំណត់​ទេ ចាប់ពី​ពេល​ដាក់ឱ្យ​ប្រើប្រាស់ ដល់​ចុងខែ​កញ្ញា តែ​នឹងត្រូវ​បានកំណត់​ត្រឹមតែ ៦០នាទី បន្ទាប់ពី​ខែកញ្ញា
– Admin អាច​កំណត់​ការចូលរួម ឬ​ដក​អ្នកចូលរួម​ពេលណា​ក៏បាន
– ក្រុមហ៊ុន​បាន​ប្រើ​លេខ​កូដ​សម្គាល់​ដ៏​សាំញ៉ាំ​ដែល​ពិបាក​នឹង​បំបែក​បាន
– ការបញ្ជូន​ទិន្នន័យ​ទាំងអស់​នឹងត្រូវ​បាន encrypted ទោះជា​នៅលើ Google Drive ក៏ដោយ។

លោកអ្នក​អាច​ប្រើ Google Meet នៅលើ​វេ​ប​សាយ  meet.google.com  ឬ ដំឡើង​កម្មវិធី​តាមរ​យៈ App Store ឬ Play Store។ កម្មវិធី​នេះ​នឹង​ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់​ចា​ប់​ផ្ដើម​ពី​ខែឧសភា​ខាងមុខនេះ នៅតាម​តំបន់​មួយចំនួន និង​តំបន់ផ្សេងៗទៀត​ជា​បន្តបន្ទាប់ ដោយឡែក​លោកអ្នក​ក៏​អាចធ្វើ​ការចុះឈ្មោះ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ទទួលបាន​ព័ត៌មាន​នៅពេលដែល​កម្ម​វិធី​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​តំណរ​ភ្ជាប់​នេះ  https://landing.google.com/googlemeet/

LEAVE A REPLY

Please enter your comment!
Please enter your name here