ស្របពេលដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង និងការរាតត្បាតពីជំងឺ កូវីដ-១៩ នោះ វាក៏មានការវាយប្រហារជាច្រើននៅលើអ៊ីនធឺរណិតផងដែរ។ ដូចនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។
ថ្វីបើគេហទំព័រ និងកម្មវិធី ភាគច្រើនសព្វថ្ងៃនេះផ្តល់នូវការការពារសុវត្ថិភាពបន្ថែមក៏ដោយ ជនខិលខូចនៅតែព្យាយាមវាយសាកល្បងលេខសម្ងាត់របស់អ្នក ឬរំលងប្រព័ន្ធសុវត្ថិភាពនៅក្នុងគេហទំព័រ ដើម្បីគេអាចចូលទៅផ្លាស់ប្តូរទិន្នន័យក្នុងគណនីរបស់អ្នកបញ្ជាទិញទំនិញ ខ្ចីលុយ ឬពួកគេនឹងរក្សាទុកទិន្នន័យរបស់អ្នកដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ។
វិធីការពារ៖
១- លេខសម្ងាត់ត្រូវមានយ៉ាងតិច ១០ខ្ទង់ (at least 10 digits)
២- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញា លាយគ្នា
ex: p@$$GOand$ — “Pass Go and $”
៣- កុំប្រើព័ត៌មានផ្ទាល់ខ្លួនមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរសព្ទ ជាលេខសម្ងាត់ ជាដើម
៤- សម្រាប់អ្នកមានគណនីច្រើន សូមជៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា
៥- ប្រសិនបើលោកអ្នកឱ្យហាងទូរសព្ទបង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត
៦- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរសព្ទ
៧-សូមកុំចុចលើតំណរភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អុីមែល ឬសារ ដោយពុំបានស្នើសុំ៕









