ក្រុមហ៊ុន Mozilla បានធ្វើ​បច្ចុប្បន្នភាព កម្មវិធី Firefox (Version 76) ដើម្បី​ការពារ​លេខ​សម្ងាត់​របស់​អ្នកប្រើប្រាស់​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន

0

ដើម្បី​ធ្វើឱ្យ​កម្មវិធី Firefox កាន់​តែមាន​សុវត្ថិភាព​ខ្លាំង​ឡើង​សម្រាប់​លោកអ្នក​ក្នុងការ​ប្រើប្រាស់ ក្រុមហ៊ុន Mozilla បានធ្វើ​បច្ចុប្បន្នភាព កម្មវិធី Firefox (Version 76) ដើម្បី​ការពារ​លេខ​សម្ងាត់​របស់​អ្នកប្រើប្រាស់​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន។

Firefox Lockwise ដែលមាន​មុខងារ​ក្នុងការ​គ្រប់គ្រង​លេខ​សម្ងាត់ នឹង​បង្ហាញ​សារ​ឱ្យ​លោកអ្នក​ប្រុងប្រយ័ត្ន ប្រសិនបើ​វេ​ប​សាយ​ដែល​លោកអ្នក​បាន​កត់ត្រា​ទុក​នោះ ត្រូវបាន​ជនអនាមិក​ជ្រៀតចូល ឬ​វាយប្រហារ ជាងនេះទៅទៀត Lockwise នឹង​ក្រើន​រំ​ឮ​ក​អ្នកប្រើប្រាស់​ឱ្យ​ប្ដូរ​លេខ​សម្ងាត់ ប្រសិនបើ​គណនី​ណាមួយ​របស់​លោកអ្នក​ត្រូវបាន​ជ្រៀតចូល ហើយ​លោកអ្នក​កំពុង​ប្រើ​លេខ​សម្ងាត់​ដដែល​នោះ ជាមួយ​វេ​ប​សាយ​ផ្សេងទៀត។

ក្រុមហ៊ុន Mozilla ក៏បាន​ធ្វើការ​កែសម្រួល​កម្មវិធី Firefox ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​បើក​ប្រើ​មុខងារ picture-in-picture ពេញ​អេក្រង់​បាន និង​អាច​ប្រើ​កម្មវិធី Zoom តាមរយៈ Web Browser ជាជាង​បញ្ចូល​កម្មវិធី Zoom បាន​ផងដែរ។ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី Firefox លោកអ្នក​អាចអនុវត្ត​តាម​ដូចខាងក្រោម ៖

  1. ចុច​ប៊ូ​តុង Menu ដែល​នៅលើ​ស្ដាំ​ដៃ​គេ​បង្អស់​រួច​ចូលទៅ​រើស​ពាក្យ Help
  2. បន្ទាប់មក​ចុច​លើ​ពាក្យ “About Firefox”
  3. នៅក្នុង About Firefox នឹង​បង្ហាញ​ផ្ទាំង​មួយ​ដើម្បី​រក​ការ​អាប់​ដេ​ត​ចុងក្រោយបង្អស់​ដោយ​ស្វ័យប្រវត្តិ។ ពេលដែល​ការទាញយក​ចប់ សូម​ចុច​លើ​ពាក្យ “Restart to Update Firefox”៕

LEAVE A REPLY

Please enter your comment!
Please enter your name here