WHO នឹង​ដាក់ចេញ​ឱ្យប្រើ​ប្រាស់ App ដើម្បី​ឆែក​មើល និង​តាមដាន​សម្រាប់​អ្នក​ដែល​សង្ស័យថា​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា

0

តាម​ប្រភពពី​សារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងពេលឆាប់ៗនេះ WHO អាច​នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​កម្ម​វី​ធី (app) ដើម្បី​ឆែក​មើល​រោគសញ្ញា​អ្នក​ដែល​អាចមាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា សម្រាប់​ប្រទេស​ទូទាំង​ពិភពលោក តែ​ជាពិសេស​សម្រាប់​ប្រទេស​ដែល​មិនសូវមាន​ធនធាន​គ្រប់គ្រាន់ អាចមាន​លទ្ធភាព​ប្រើ​កម្ម​វី​ធី​របៀបនេះ​បាន។

លើសពីនេះទៅទៀត WHO កំពុងតែ​សិក្សា​រថា​តើ គេ​គួរតែ​បន្ថែម​មុខងារ​ដែល​អាចធ្វើ​ការតាមដាន​ការធ្វើទំនាក់ទំនង​ជាប្រចាំ​របស់​អ្នកជំងឺ (contact tracing) ថែម​ទៀតផង។

អ្វី​ដែលជា​ចំណុច​សំខាន់​នៃ​កម្មវិធី​នេះ​គឺ​វា​ធ្វើការ​សួរ​ទៅ​អ្នក​ដែលមាន​រោគសញ្ញា​ដែល​អាច​សង្ស័យថា​នឹង​កើត​ជំងឺ កូ​វីត-១៩ ចំណែកឯ​របៀប​និង​ទីតាំង​ធ្វើតេស្ត​រកមើល​ជំងឺ​នេះ វា​អាស្រ័យ​ទៅតាម​ប្រទេស​របស់​អ្នកប្រើប្រាស់​ដែល​អាចធ្វើ​ការកែសម្រួល​កម្ម​វី​ធី​នេះរៀងៗខ្លួន។

កន្លងមក​តាម​បណ្តារ​ប្រទេសមួយ​ចំនួន​ដូចជា ឥណ្ឌា អូស្ត្រាលី ចក្រភព​អង់គ្លេស ជាដើម​បាន​បង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ប្រភេទ​នេះ​តាម​បច្ចេកវិទ្យា​របស់គេ​រួចមកហើយ​ដែរ ដោយមាន​មុខងារ​ដូចជា ណែនាំ​អ្នកមាន​រោគសញ្ញា​ឱ្យធ្វើ​តេស្ត និង​តាមដាន​ការ​ចល័ត​របស់​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​អ្នក​ដែល​អាច​ត្រូវបាន​ឆ្លង។

WHO សង្ឃឹមថា​កម្ម​វី​ធី​នេះ​នឹងមាន​សារៈប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ប្រទេសមួយ​ចំនួន​ដែល​មិនទាន់មាន​ការរីកចម្រើន​ខ្លាំង​ខាង​បច្ចេកវិទ្យា​មានដូចជា អាមេរិក​ខាងត្បូង និង​អាហ្វ្រិក ហើយ​ថែមទាំង​ជា​ប្រទេស កំពុងមាន​ករណី​ឆ្លង​កើនឡើង​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here