ចំណុចខ្សោយ​របស់ Thunderbolt អាចឱ្យ​ហេ​ក​ឃ័​រ​លួច​យក​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ដោយ​គ្រាន់តែ​ចំណាយពេល​ប្រហែល៥នាទី

0

វា​មិនមែនជា​រឿង​ចម្លែក​ពេក​ទេ​ដែល​កុំព្យូទ័រ​របស់លោក​អ្នក​អាច​ត្រូវបាន​វាយប្រហារ​ពី​ជន​អាណា​មិ​គ ល្គិ​កណា​លោកអ្នក​ធ្វើការ​ប្រើប្រាស់​ឧបករណ៍​ទាំងនោះ ជាពិសេស​ក្នុងពេល​មាន​ការតភ្ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត។

ប៉ុន្តែ​ក្នុងពេលថ្មីៗនេះ សូម្បី​នៅក្នុង​ប្រព័ន្ធ Thunderbolt ក៏​នៅតែមាន​ចំណុចខ្សោយ ដែល​អាចឱ្យ​អ្នក​វាយប្រហារ​លួច​យក​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​លោកអ្នក​បាន ដោយ​គ្រាន់តែ​ចំណាយពេល​ប្រហែល ៥នាទី​ប៉ុណ្ណោះ នេះ​បើ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​នៅ សាកលវិទ្យាល័យ Eindhoven។

ការវាយប្រហារ​នេះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា Thunderspy ហើយ​មានការ​ប៉ះពាល់​ដល់​កុំព្យូទ័រ​ដែល​ផលិត​មុន​ឆ្នាំ២០១៩ ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ឬ Linux ជាមួយនឹង​ឈី​ប Intel។ ដើម្បី​ធ្វើការ​វាយប្រហារ​នេះ ពួកគេ​គ្រាន់តែ​បើក​គម្រប​ខាងក្រោយ​កុំព្យូទ័រ ហើយ​ប្រើ​ឧបករណ៍​តូច​មួយ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ firmware ដែល​គ្រប់គ្រង​ប្រព័ន្ធ​របស់ Thunderbolt។

ទាក់ទង​នឹង​បច្ចេកវិទ្យា Thunderbolt នេះ ប្រហែលជា​នៅមាន​អ្នកខ្លះ​មិនទាន់​ស្គាល់​ពី​វា​នៅឡើយ​ទេ។ Thunderbolt គឺជា​ប្រព័ន្ធ​រន្ធ​ភ្ជាប់​នៅក្នុង​កុំព្យូទ័រ​សម្រាប់​ត​ភ្ជាប់​ឧបករណ៍​បច្ចេកវិទ្យាផ្សេងៗមានដូចជា monitor និង hard drive ជាដើម ដែល​អាច​បញ្ជូន​ទិន្នន័យ​លឿន​ជាង​បច្ចេកវិទ្យា USB។ ដើម្បី​ទទួលបាន​ល្បឿន​ដ៏​លឿន​នេះ ប្រព័ន្ធ Thunderbolt ត្រូវបាន​និម្មាបនកម្ម​ដែល​អាច​ផ្លាស់ប្តូរ​ទិន្នន័យ​ដោយផ្ទាល់​ជាមួយ​កុំព្យូទ័រ memory ដែលជា​ហេតុ​នាំឱ្យមាន​ចំណុចខ្សោយ​នេះ។

ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​នេះ លោកអ្នក​អាច​បិទ​ការប្រើប្រាស់​ប្រព័ន្ធ Thunderbolt នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ ដោយ​ប្រើ​រន្ធ​ភ្ជាប់​នេះ​សម្រាប់តែ​ជាមួយនឹង monitor ប៉ុន្តែ​វិធី​នេះ​ក៏​មិនអាច​ជៀសវាង​ពី​ការវាយប្រហារ​បាន​ទាំងស្រុង​នោះដែរ។ អ្វីដែល​ល្អ​បំផុត​នោះ​គឺ លោកអ្នក​គួរតែ​ចៀសវាង​ទុក​កុំព្យូទ័រ​ចោល ដែល​អាចឱ្យ​ជនអនាមិក​មានឱកាស​អាច​ប៉ះពាល់​បាន ដូចជា​នៅក្នុង​បន្ទប់​សណ្ឋាគារ​ជាដើម…៕

LEAVE A REPLY

Please enter your comment!
Please enter your name here