Facebook ប្រើ​បច្ចេកវិទ្យា AI ក្នុង​ការត្រួត​ពិនិត្យមើល​ព័ត៌មាន​មិន​ពិត និង​ការ​កេងចំណេញផ្សេងៗ

0

ព័ត៌មាន​មិន​ពិត​គឺជា​ចំណុច​ដ៏​រសើប​បំផុត​មួយ​ក្នុងការ​ធ្វើឱ្យ​មនុស្ស​មានការ​ភាន់ច្រឡំ​ចំពោះ​ព្រឹ​ត្ដិ​ការណ៍ផ្សេងៗជាពិសេស នៅពេលដែល​ពិភពលោក​ទាំងមូល​កំពុង​ធ្វើការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​យ៉ាងខ្លាំង ទាក់ទង​ទៅនឹង​ជំងឺ​កូ​វីត-១៩ ។ ក្នុងនោះ​ប្រទេស​កម្ពុជា​យើង ក៏បាន​និង​កំពុងតែ​ខំប្រឹង តាមដាន​ដើម្បី​ទប់ស្កាត់​នឹង​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​ផងដែរ។

ដើម្បី​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំភាន់​នៅលើ​បណ្តាញ​សង្គម ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ប្រើ​ប្រព័ន្ធ AI (Artificial Intelligence) ដើម្បី​ធ្វើការ​តាមដាន​ព័ត៌មាន​មិន​ពិត​ទាក់ទង​ទៅនឹង​ជំងឺ​កូ​វីត-១៩ ដែល​អាចធ្វើឱ្យ​លោកអ្នក​មានការ​ភាន់ច្រឡំ​ទៅលើ​ការរីក​រាលដាល ឬ​ការព្យាបាល​នៃ​ជំងឺ​នេះ។

ជាក់ស្តែង​វា​ពិតជា​មានការ​លំបាកខ្លះៗហើយ​ក្នុង​ទប់ស្កាត់ និង​បង្ក្រាប​ការលក់​ផលិតផល​ក្លែងក្លាយ​សម្រាប់​ការពារ​ការឆ្លង​នៃ​ជំងឺ​កូ​វីត-១៩ ដែលមាន​ដូចជា ម៉ាស់​បិទមុខ ទឹក​លាងដៃ និង​ឧបករណ៍​ធ្វើ​តេស​ទាំងនោះ ដោយសារតែ​ជនខិលខូច​ធ្វើ​ការកែ​រូបភាព​តែ​បន្តិចបន្តួច​ក៏​អាច​ធ្វើការ​បំភាន់​ភ្នែក​អ្នកតាមដាន ឬ​ប្រព័ន្ធ AI បាន​បាត់ទៅហើយ។ ព្រោះតែ​ពិបាក​ក្នុង​ការវិភាគ​ព័ត៌មាន ក៏ដូចជា​រូបភាព​ក្លែងក្លាយ​ទាំងនោះ ក្រុមហ៊ុន​បាន​ប្រើ​ប្រព័ន្ធ SimSearchNet ដែលជា​ប្រព័ន្ធ​បង្កើតឡើង​ដើម្បី​ចាប់​ភស្ដុតាង​ក្នុង​រូបភាព​ដែល​សឹងតែ​ដូចគ្នា​បេះបិទ។

ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានធ្វើ​ការដាក់​ជា​បម្រាម​តាម​បណ្តាញ​សង្គម​របស់​ពួកគេ​ជាង ៥០លាន​បម្រាម​មកហើយ ទាក់ទង​ទៅនឹង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត-១៩ កាលពី​អំឡុង​ខែមេសា​កន្លងទៅនេះ។

ដោយឡែក​ចាប់ពី​ថ្ងៃទី១ ខែមីនា ហ្វេ​ស​ប៊ុ​កបាន​លុបចោល​នូវ​ការផ្សព្វផ្សាយ​លក់ ម៉ាស់​បិទមុខ ទឹក​លាងដៃ ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូ​វីត-១៩ បាន​ប្រមាណ​ជា ២.៥លាន ហើយ​ក្រុមហ៊ុន ក៏បាន​សហការ​ជាមួយ​អង្គការ​ប្រមាណ​ជា៦០ផ្សេងទៀត ដើម្បី​ត្រួតពិនិត្យ​តាមដាន​ព័ត៌មាន​ក្លែងក្លាយ ជុំវិញ​ពិភពលោក​ដែល​សរសេរ​ជា​ភាសាផ្សេងៗគ្នា​ប្រហែល ៥០ភាសា​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here