ការិយាល័យ​មេធាវី​ធំ​មួយ​ត្រូវបាន​លួច​គេ​លួ​យ​ទិន្នន័យ និង​ជំរិត​ទារប្រាក់​ប្រមាណ ៤២លាន​ដុល្លារ

0

នាពេលថ្មីៗនេះ​បើតាម​ប្រភពពី​សារព័ត៌មាន Forbes បាន​ផ្សព្វផ្សាយ​ថា​មាន ក្រុម​អ្នក​វាយប្រហារ​មួយ (REvil) បាន​លួច​យក​ទិន្នន័យ​ប្រមាណ 756GB (gigabytes) ពី​ការិយាល័យ​មេធាវី​ដែលមាន​អតិថិជន​ភាគច្រើន​ជា​សិល្បករល្បីៗ​មានដូចជា Lady Gaga, Bruce Springsteen, Ella Mai, Christina Aguilera, Mariah Carey, Bette Midler, Jessica Simpson, Priyanka Chopra និង​ក្រុមហ៊ុន Facebook ជាដើម។

ដំបូង​ក្រុម​អ្នក​វាយប្រហារ បានធ្វើការ​ទាមទារ​ប្រាក់​ចំនួន ២១លាន​ដុល្លារ​ពី​ក្រុម​មេធាវី ជា​ថ្នូរ​នឹង​ការមិន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាំងនោះ ប៉ុន្តែ​ចំនួន​ទឹកប្រាក់​នេះ​ត្រូវបាន​ដំឡើង​ទៅ ៤២លាន​ដុល្លារ​ដោយ​ពួកគេ​បាន​អះអាងថា មាន​ទិន្នន័យ​របស់លោក​ប្រធានាធិបតី Donald Trump ផងដែរ។

នេះ​ជាការ​ក្រើនរំឭក​មួយ​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅតាម​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ដែលមាន​ការពាក់ព័ន្ធ​ទៅនឹង​សុវត្ថិភាព និង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ សូម​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់ និង​ត្រូវមាន​ប្រព័ន្ធ​សុវត្ថិភាព កម្មវិធី​កម្ចាត់​មេរោគ ប្រើ​លេខ​សម្ងាត់​ដែល​លំបាក​នឹង​ស្មាន​បាន កុំ​រក្សាទុក​លេខ​សម្ងាត់​ឬ​ឯកសារសំខាន់ៗក្នុង​កុំព្យូទ័រ ដើម្បី​ជៀសវាង​ការ​លួច​យក​ទិន្នន័យ​មិន​ត្រឹមតែ​ពី​ក្រុម​អ្នក​វាយប្រហារ ជាពិសេស​ពី​មនុស្ស​ដែល​លោកអ្នក​ទុកចិត្ត​ឱ្យប្រើ ឬ​អ្នក​ជួសជុល​កុំព្យូទ័រខ្លះៗនោះ​តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here