លោក Elon Musk និយាយថា​បច្ចេកវិទ្យា Neuralink ដែលជា​ការបំពាក់​នូវ​ឧបករណ៍​ដើរ​ដោយ​ថាមពល​ថ្ម​ចូលទៅក្នុង​ខួរក្បាល អាច​នឹង​ចេញ​នៅក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ទៀត

0

លោក Elon Musk ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla បាន​និយាយថា​ភាសា​និយាយ​អាច​នឹង​ហួស​សម័យឆាប់ៗនេះ ពេលដែល​បច្ចេកវិទ្យា​ខួរក្បាល​កាន់តែ​រីកចម្រើន​ខ្លាំង​ទៅ។ពេល​បង្ហាញមុខ​ក្នុង​កម្មវិធី Joe Rogan Experience កាលពីថ្មីៗនេះ លោក Elon និយាយថា​បច្ចេកវិទ្យា Neuralink ដែលជា​ការបំពាក់​នូវ​ឧបករណ៍​ដើរ​ដោយ​ថាមពល​ថ្ម​ចូលទៅក្នុង​ខួរក្បាល អាច​នឹង​ចេញ​នៅក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ហើយ​វា​អាច​នឹង​ជួសជុល​រាល់​បញ្ហា​ទាំងអស់​ដែល​កើតមាន​នៅក្នុង​ខួរក្បាល។

ក្រៅតែពី​អាច​ព្យាបាល​នូវ​ជំងឺឆ្កួតជ្រូក ឬ​ស្ក​ន់ លោក Elon និយាយ​ភាសា​និយាយ​របស់​មនុស្ស​លោក​អាច​នឹងត្រូវ​ហួស​សម័យ​ផងដែរ ដោយសារ​បច្ចេកវិទ្យា​ថ្មី​នេះ។

លោក​បាន​និយាយ​ដូចនេះ​ថា ៖ “អ្នកនឹង​អាចធ្វើ​ការទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​បាន​កាន់តែ​លឿន​ជាង​មុន និង​ច្បាស់​ជាង​មុន…ខ្ញុំ​មិន​ច្បាស់​ថា​នឹង​អាច​មានរឿង​អ្វី​កើតឡើង​ចំពោះ​ភាសា​និយាយ​នោះទេ”នាយក​ប្រតិបត្តិ​នេះ​បាន​និយាយថា បច្ចេកវិទ្យា​ខាងលើ​អាច​នឹង​កើតមាន​ក្នុងពេល ៥ ទៅ ១០ ឆ្នាំ​ទៀត ក្នុងករណី​ដែល​បច្ចេកវិទ្យា​បន្ត​អភិវឌ្ឍន៍​ទៅមុខ​ឥតឈប់ឈរ​ដូច​ពេល​បច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here