អ្នកស្រាវជ្រាវសន្តិសុខរកឃើញគេហទំព័រងាយរងគ្រោះចំនួន១, ២៣៦គេហទំព័រ ដែលឆ្លងមេរោគលួចទិន្នន័យកាតឥណទាន។
យោងតាមប្រភពរបាយការណ៍ចុងក្រោយអោយដឹងថាថ្មីៗនេះព័ត៌មានអីពីជំងឺរាតត្បាតកូវីដ១៩ បើកឱកាសដល់អ្នកវាយប្រហារតាមអ៊ិនធឺរណិត និងក្រុមហេគឃ័រ MageCart ។ ក្រុមហេគឃ័រ MageCart ជាក្រុមហេគដែលមានប្រសិទ្ធិភាពក្នុងការលួចទិន្នន័យកាតទូទាត់។
ក្រុម MageCart ផ្តោតលើជនរងគ្រោះពីរប្រភេទ។ ទីមួយម្ចាស់ហាង និងទីពីរគឺជាអតិថិជនរបស់ហាងទាំងនោះ ព្រោះពួកគេលួចព័ត៌មានបញ្ជាក់អត្តសញ្ញាណប័ណ្ណឥណទាន និងព័ត៌មានលម្អិតផ្សេងទៀត។
ក្រៅពីនេះ ដើម្បីកាត់បន្ថយសកម្មភាពរបស់ក្រុមចោរលួច និងសកម្មភាពបន្លំរបស់ពួកគេ អ្វីដែលអ្នកស្រាវជ្រាវសន្តិសុខអាចធ្វើគឺចាត់វិធានការណ៍តាមដាន និងលាតត្រដាងគ្រប់ទីកន្លែងទាំងអស់ដែលក្រុមអ្នកលួចធ្វើសកម្មភាពរយៈពេលជាយូរមកហើយនិងបង្ហាញពីកន្លែងដែលមានការលាតត្រដាងព័ត៌មានអត្តសញ្ញាណ និងកន្លែងលក់ព័ត៌មានទាំងនោះ៕
ប្រភពព័ត៌មាន Gbhakcer ផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០