កុំព្យូទ័រ​សឺ​វ័រ​ខ្នាត​យក្ស (Supercomputers) នៅតាម​ប្រទេស​មួយចំនួន​នៃ​ទ្វីបអឺរ៉ុប​ត្រូវបាន​លួច​ចូល​ប្រើ​ដើម្បី​ធ្វើ​រូបិយប័ណ្ណ​គ្រីប​តូ

0

វា​មិនជា​អ្វី​ថ្មី​ទេ​ដែល​ជនអនាមិក​ធ្វើការ​វាយប្រហារ​ដើម្បី​ប្រើប្រាស់​កុំព្យូទ័រ​អ្នកដទៃ​យកទៅ​ធ្វើ​រូបិយប័ណ្ណ​គ្រីប​តូ (cryptomining) ប៉ុន្តែថ្មីៗនេះ​ពួកគេ​បានធ្វើការ​វាយប្រហារ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺ​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​កុំព្យូទ័រ​សឺ​វ័រ​ខ្នាត​យក្ស (Supercomputers) មានដូចជា​ប្រព័ន្ធ​កុំព្យូទ័រ ARCHER នៅ​សាកលវិទ្យាល័យ Edinburgh និង​ប្រព័ន្ធ​កុំព្យូទ័រ​ចំនួន៥របស់​អង្គការ bwHPC នៅក្នុង​រដ្ឋ Baden-Württemberg ប្រទេស​អាឡឺម៉ង់​ជាដើម ដោយ​ប្រើ​កម្មវិធី​មេរោគ malware monero mining។

ប្រទេស​ដែល​រង​ការវាយប្រហារ​គឺ​ភាគច្រើន​នៅ​ផ្នែក​ខាង​អឺរ៉ុប ដែលមាន​ដូចជា ចក្រភព​អង់គ្លេស ស្វី​ស អាឡឺម៉ង់ អេ​ស្ប៉ា​ញ ដែល​ធ្វើឱ្យ​ស្ថាប័ន​មួយចំនួន​នោះ​ផ្អាក​ដំណើរការ និង​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​បញ្ហា​នៃ​ការវាយប្រហារ​នោះ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​គេហទំព័រ zdNet ។

បើតាម​ការវិភាគ​រប​ស់​ក្រុមហ៊ុន Cado ដែលជា​ក្រុមហ៊ុន​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​រកឃើញថា​អ្នក​វាយប្រហារ​អាច​ចូលទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​សឺ​វ័រ​ខ្នាត​យក្ស​ទាំងនោះ​តាមរយៈ SSH (secure shell) ដោយ​ប្រើ​ឈ្មោះ និង​លេខ​សម្ងាត់​ដែល​បាន​លួច​ពី​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​មួយចំនួន​ក្នុងប្រទេស កាណាដា ចិន និង​ប៉ូឡូញ។

នេះ​ជា​លើកទីមួយ​ហើយ​ដែល​ជនអនាមិក​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​កុំព្យូទ័រ​សឺ​វ័រ​ខ្នាត​យក្ស​ដើម្បី​យកទៅ​ធ្វើ​រូបិយប័ណ្ណ​គ្រីប​តូ ដែល​ពីមុនមក​ធ្លាប់​តែមាន​និ​យោ​ជិ​ករ​បស់​ស្ថាប័ន​នោះ​តែម្ដង​ដែល​បានធ្វើ​ការដំឡើង​មេរោគ​ចូលក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​សឺ​វ័រ​របស់​ស្ថាប័ន​ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ពួកគេ។

ជា​ឧទាហរណ៍ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរ​រុស្ស៊ី​បាន​ចាប់ខ្លួន​វិស្វករ មកពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​រុស្ស៊ី ពីបទ​ប្រើ​ម៉ាស៊ីន​មេ​របស់​ទីភ្នាក់ងារ​នេះ​ដើម្បី​ធ្វើ​រូបិយប័ណ្ណ​គ្រីប​តូ។ ករណី​ស្រដៀង​គ្នា​នេះដែរ នៅ​ប្រទេស​អូស្ត្រាលី​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ​នៅ Bureau of Meteorology ដែលជា​កន្លែង​ដែល​និ​យោ​ជិ​កបាន​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​សឺ​វ័រ​យក្ស ដើម្បី​ធ្វើ​រូបិយប័ណ្ណ​គ្រីប​តូ នេះ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here