ទីបំផុត Google Search ទទួលបាន​នូវ​មុខងារ Dark Mode

0

ឆ្នាំ២០១៩ គឺជា​ឆ្នាំ Dark Mode ព្រោះថា​មាន​ក្រុមហ៊ុន​ជាច្រើន​បានចាប់ផ្ដើម​កែសម្រួល​កម្មវិធី​របស់​ពួកគេ​ដើម្បី​អាច​ប្រើ​ជា​លក្ខណៈ Dark Mode បាន​មានដូចជា​កម្មវិធី Telegram, Line, WhatsApp ហើយ​ជាពិសេស​គឺ​ប្រព័ន្ធ​ប្រតិបត្តិការ iOS13 នោះ​តែម្ដង។

Dark Mode គឺជា​មុខងារ​ដែល​ធ្វើឱ្យ​ផ្ទៃ​អេក្រង់​មាន​ភាព​ងងឹត​ជាង​មុន ដែល​នេះ​អាច​ផ្ដល់​សារៈប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​អ្នកប្រើប្រាស់ ដែល​ចូលចិត្ត​ប្រើ​ទូរ​សព្ទ​ពេលយប់​ឬ​នៅ​ទី​ងងឹត ពិសេស​អ្នកមាន​បញ្ហា​ភ្នែក​ជាមួយ​ពន្លឺ ប៉ុន្តែ​សម្រាប់​អ្នកប្រើប្រាស់​ខ្លះ​វិញ​គិតថា Dark Mode ពុំមាន​អ្វី​ល្អ​សម្រាប់​ពួកគេ​ទេ ហើយ​គេ​ចូលចិត្ត​ប្រើ Light Mode ជាង។

បន្ទាប់ពី​បានដាក់​ឱ្យប្រើ​សាកល្បង Dark Mode អស់​ជាច្រើន​សប្ដាហ៍​មកហើយ​នោះ ក្រុមហ៊ុន Google បានប្រកាសថា​នឹងដាក់​ចេញ​ឱ្យប្រើ​មុខងារ​ចាប់ផ្ដើម​ពីថ្ងៃ​ស្អែក​ទៅ តាមរយៈ​តំបន់ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំងពីរ iOS និង Android។ ដូច្នេះ​លោកអ្នក​អាច​ត្រូវ​រង់ចាំ​បន្តិច​ដើម្បី​អាចធ្វើ​បច្ចុប្បន្នភាព​ប្រើ​មុខងារ​នេះ។

ប្រសិនបើ​លោកអ្នក​ចង់​ប្រើ​មុខងារ​នេះ ហើយ​បាន​បើកមុខ​ងារ Dark Mode នៅក្នុង Settings របស់ iOS13 ហើយ​នោះ លោកអ្នក​គ្រាន់តែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នេះ​នៅពេល ក្រុមហ៊ុន Google ដាក់ឱ្យ​ប្រើប្រាស់​ជាការ​ស្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here