ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដាក់អោយ​ប្រើប្រាស់ Facebook Shops សម្រាប់​ជួយ​អាជីវកម្មតូចៗលក់​លើ​អន​ឡាញ

0

នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ម្ចាស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក លោក ម៉ាក ហ្សុ​ក​ឃឺ​បឺ​ក បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ Facebook Shop សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ធ្វើ​អាជីវកម្ម​ខ្នាតតូច​តាម​ប្រព័ន្ធ​អន​ឡាញ​នៅលើ​បណ្តាញ​សង្គម​ដ៏​ល្បី​ហ្វេ​ស​ប៊ុ​ក ស្របពេល​ជាមួយនឹង​ការផ្ទុះ​ចេញ​នូវ​ជំងឺឆ្លង កូ​វីត-១៩ ដែល​ធ្វើឱ្យ​មនុស្ស​មិនអាច​ចេញទៅ​ក្រៅ​ដើម្បី​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​បាន។

Facebook Shop វា​គឺជា​កម្មវិធី​មួយ​សម្រាប់​ឱ្យ​អ្នកធ្វើអាជីវកម្ម​ខ្នាតតូច​ផ្ទាល់ខ្លួន អាចបង្កើត​ហាង​ខ្លួនឯងបាន​ដើម្បី​លក់​ផលិតផល​ដោយផ្ទាល់ ឬ​ឱ្យ​អតិថិជន​អាច​ចូលទៅ​រកមើល​ផលិតផល​ដែល​គេ​ចង់បាន​នៅក្នុង​ហាង​នោះបាន​ផងដែរ និយាយ​ទៅ​វា​ស្រដៀង​ទៅនឹង Facebook Page ដែរ គ្រាន់តែ​វា​មាន​លក្ខណៈ​ស្តង់ដារ​ជាការ​លក់​លើ​អន​ឡាញ​ជាង ដោយមាន​ភ្ជាប់​មកជា​មួយ​នឹង​មុខងារ​បញ្ជា​រទិញ កាតាឡុក​ផលិតផល​តាំង​បង្ហាញ ព្រមទាំង​មានមុខ​ងារ​ក្នុងការ​ទូទាត់​ប្រាក់ សំខាន់ៗមួយចំនួន​ដែល​ស្រដៀង​គ្នា​ទៅនឹង​វេ​ប​សាយ​លក់​អន​ឡាញ​នានា​ផ្សេង​ដែរ។

លោកអ្នក​អាច​ដំឡើង​កម្មវិធី Facebook Shop ដោយ​ឥតគិតថ្លៃ ដើម្បី​រៀបចំ​ជា​ហាង​ផ្ទាល់ខ្លួន ហើយ​វា​នឹង​បង្ហាញ​ប្រាប់​នៅលើ គណនី ហ្វេ​ស​ប៊ុ​ក និង អ៊ី​ន​ស្តា​ក្រាម របស់​លោកអ្នក​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ហាង​នោះ ហើយ​មិនយូរ​មិនឆាប់​វា​ក៏មាន​នៅលើ Messenger និង WhatsApp ផងដែរ សម្រាប់ធ្វើ​ការទាក់ទង​ជាមួយ​អតិថិជន​របស់លោក​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here