អ៊ីស្រាអែល​ផលិត​បាន​ម៉ាស់​អាច​ចូល​ញ៉ាំ​អាហារ​នៅ​ហាង​ដោយ​សុវត្ថិភាព

0

ក្រុម​អ្នក​ច្នៃប្រឌិត​ជនជាតិ​អ៊ីស្រាអែល​បាន​បង្កើត​ម៉ាស់​ការពារ​មេរោគ​កូ​រ៉ូ​ណា​ជាមួយ​មាត់​បញ្ជា​ពី​ចម្ងាយ ដែល​អាចឱ្យ​មនុស្ស​បរិភោគ​អាហារ​ដោយ​មិនបាច់​ដក​ម៉ាស​ចេញ ជា​ឧបករណ៍​ដែល​ពួកគេ​និយាយថា​អាចធ្វើឱ្យ​ការចូលទៅ​ភោជនីយដ្ឋាន​មិនសូវមាន​គ្រោះថ្នាក់។ដង្កៀប​ច្របាច់ ដែល​ធ្វើ​ប្រតិបត្តិការ​ដូច​ហ្វ្រាំងដៃ​កង់​ដែរនោះ នឹង​បើក​មាត់​នៅខាងមុខ​ម៉ាស់​ដើម្បីឱ្យ​អាហារ​ឆ្លងកាត់​បាន។

ដំណើរការ​នេះ​អាចមាន​ភាពច្របូកច្របល់​ជាមួយនឹង​ការ៉េម​ឬ​ទឹកជ្រលក់​ប៉ុន្តែ​អាហារ​រឹង​ជាង​នេះ​អាច​ចូល​បាន​យ៉ាង​ងាយ។ លោក អាសា​ហ្វ ជី​តេ​លី​ស អនុប្រធាន​ក្រុមហ៊ុន Avtipus Patents and Inventions បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី១៩ឧសភា​ថា  “ម៉ាស់​នឹង​បើក​មាត់​ដោយ​មេកានិច​តាមរយៈ​ការបញ្ជា​ពី​ចម្ងាយ​ដោយ​ដៃ​ឬ​បើក​មាត់​ដោយ​ស្វ័យប្រវត្តិ​នៅពេលណា​ដែល​សម​ដា​ក់នៅ​ពីមុខ​ម៉ាស់។

បន្ទាប់មក​អ្នក​អាច​ញ៉ាំ​ឬ​ផឹក​មួយ​សប្បាយ​ហើយ​ពេល​អ្នក​ដក​សម​ចេញ វា​នឹង​បិទ​វិញ ហើយ​អ្នក​ត្រូវបាន​ការពារ​ពី​វីរុស​និង​មនុស្ស​ផ្សេងទៀត​ដែល​អង្គុយ​ជាមួយ​អ្នក។ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​គ្រោង​នឹង​ចាប់ផ្តើម​ផលិត​ម៉ាស់​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត ហើយ​បានដាក់​ស្នើសុំ​ប៉ាតង់​រួចហើយ។ ក្រុមហ៊ុន​និយាយថា​ខ្លួន​ទំនងជា​នឹង​លក់​វា​ក្នុងតម្លៃ​ពី ៣ ទៅ ១០ សេ​គែល (០,៨៥ ដុល្លារ​ទៅ ១,៨៥ ដុល្លារ​អាម៉េរិក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here