គណៈកម្មាធិការជាតិ 5G ដែលមានសមាជិក ២៦ នាក់ត្រូវបានបង្កើតឡើងជាមួយនឹងការចូលរួមពនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីសម្របសម្រួលការអភិវឌ្ឍបច្ចេកវិទ្យា 5G និងជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស។
គណៈកម្មាធិការនេះ ក៏មានមុខងារក្នុងការកាត់បន្ថយឧបសគ្គទាក់ទងនឹងការប្រមូលមកវិញនូវដែនកំណត់ដែលមិនបានប្រើប្រាស់ ឬ (តំបន់ស) ពីទីភ្នាក់ងាររបស់រដ្ឋសម្រាប់គណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) ជាថ្នូរនឹងការផ្ដល់សំណង។ គេរំពឹងថា នេះជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារដែលពាក់ព័ន្ធសម្រាប់ការគាំទ្រការអភិវឌ្ឍ 5G ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak លោក Prawit Wongsuwon និងលោក Wissanu Krea-ngam មានតួនាទីជាអនុប្រធាននៃគណៈកម្មាធិការជាតិនេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអប់រំក៏ជាសមាជិកនៃគណៈកម្មាធិការនេះផងដែរ។ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គមមានតួនាទីជាប្រធាន និងលេខាធិការនៃគណៈកម្មាធិការ។
គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍ vertical 5G ដោយធានាបាននូវអត្ថប្រយោជន៍ល្អបំផុតនៃការ អនុម័តឲ្យប្រើប្រាស់ប្រព័ន្ធ 5G ចំពោះសេដ្ឋកិច្ច និងអ្នកប្រើប្រាស់ចុងក្រោយ។
អគ្គលេខាធិការនៃទីភ្នាក់ងារ NBTC លោក Takorn Tantasith បាននិយាយថា វានឹងជំរុញផែនការជាក់លាក់សម្រាប់ការអនុម័ត 5G និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយធានាឲ្យមានការចូលរួមពីតំណាងមកពីក្រសួងសំខាន់។
ស្ថាប័នឧស្សាហកម្មដូចជា GSMA បានចង្អុលបង្ហាញថា បច្ចេកវិទ្យា 5G មានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយនឹងក្លាយជាឆ្អឹងខ្នងសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។
នៅពេលដែលកម្លាំងចលករចាប់ផ្តើមលូតលាស់ឡើងវិញក្រោយពេលជំងឺរាតត្បាតសកលនេះ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេដ្ឋកិច្ចឌីជីថល ត្រូវបានគេទទួលយកកាន់តែខ្លាំងឡើងនឹងក្លាយជាកម្លាំងជំរុញដ៏ធំមួយនៅក្នុងឧស្សាហកម្មនេះ៕









