វិធីសាស្ត្រ​ក្នុងការ​ការពារ​ខ្លួន​ពីសារ​ឥត​បានការ និង​ការបោក​បញ្ឆោត​នៅលើ​បណ្តាញ​សង្គម

0

សារ​ឥត​បានការ ការបោក​បញ្ឆោត ឬ​ការបោកប្រាស់ផ្សេងៗទៀត​មិន​ត្រឹម​កើតមាន​តាមរយៈ​សារ​អ៊ីមែល​មួយ​មុខ​នោះទេ វា​ក៏មាន​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផងដែរ វិធីសាស្ត្រ​វាយប្រហារ​ស្រដៀង​នឹង​ការរៀបរាប់​ខាងលើ​អាច​ត្រូវបាន​អនុវត្ត​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ហេតុដូចនេះ​នៅពេល​មានការ​សង្ស័យ សូមកុំ​ចុច​ទៅលើ​តំណ​ភ្ជាប់ ឬ​ធ្វើតាម​ការណែនាំ​ណា​មួ​ដែល​បាន​ផ្ញើមក ដូចជា​តំណ​ភ្ជាប់​នៅក្នុង​ការផ្សាយពាណិជ្ជកម្ម​អន​ឡាញ និង​ប្រកាសផ្សេងៗនៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ឬ​សារ​ដែល​ផ្ញើរ​មកពី​ប្រភព​ដែល​អ្នក​មិន​ស្គាល់​ជាដើម។

គន្លឹះ​ការពារ​ខ្លួន​កុំឱ្យ​ក្លាយជា​ជនរងគ្រោះ

  • កុំ​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​ហិរញ្ញវត្ថុ​នៅក្នុង​អ៊ីមែល ហើយ​កុំ​ឆ្លើយតប​នឹង​សារ​អ៊ីមែល​ដែលមាន​ការទាមទារ​នូវ​ព័ត៌មាន​ទាំងនេះ​រួមបញ្ចូល​ទាំង​តំណ​ភ្ជាប់​ក្នុងនោះ។
  • មុន​ពេលធ្វើ​ប្រតិបត្តិ​ការផ្ញើ ឬ​បញ្ចូល​ព័ត៌មាន​សំខាន់​តាម​អ៊ិន​ធឺ​ណែ​ត​ពិនិត្យមើល​សុវត្ថិភាព​របស់​វេ​ប​សាយ​ជាមុនសិន​ថា មាន​សុវត្ថិភាព និង​គួរអោយ​ទុកចិត្ត​ដែរឬទេ។
  • យកចិត្តទុកដាក់​ទៅលើ URL របស់​វេ​ប​សាយ ព្រោះ​វេ​ប​សាយ​ក្លែងក្លាយ​អាច​ត្រូវបាន​គេ​បង្កើតឡើង​មើលទៅ​ដូចជា​វេ​ប​សាយ​ពិត​ប្រាក (official website) ប៉ុន្តែ URL អាចមាន​ការសរសេរ​ខុសគ្នា​បន្តិច ឬ​ប្រើប្រាស់​អាសយដ្ឋាន domain (ឧទាហរណ៍​ការប្រើប្រាស់​អាសយដ្ឋាន domain រវាង .com និង .net)។
  • ប្រសិនបើ​អ្នក​មិន​ប្រាកដថា​តើ​ការស្នើសុំ​ក្នុង​អ៊ីមែល​ត្រឹមត្រូវ ឬ​អត់​នោះ អ្នក​គួរ​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ក្រុមហ៊ុន​ដោយផ្ទាល់​តាម​ព័ត៌មាន​នៅលើ​វេ​ប​សាយ​ផ្លូវការ ដោយ​មិនត្រូវ​ផ្អែកលើ​ព័ត៌មាន ឬ​តំណ​ភ្ជាប់​ដែលមាន​ក្នុង​សារ​អ៊ីមែល​នោះទេ។
  • រក្សា​កម្មវិធី​ទាំងអស់​នៅលើ​ឧបករណ៍​ដែល​ភ្ជាប់​អ៊ី​ធឺ​ណែ​ត រួមមាន​កុំព្យូទ័រ ស្មា​ត​ហ្វូ​ន និង ថេ​ប្លេ​ត​ឱ្យមាន​បច្ចុប្បន្នភាព​ជានិច្ច (Up-to-date) ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការឆ្លង​មេរោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here