ក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) បានចេញសេចក្តីណែនាំសន្តិសុខបន្ទាន់មួយអំពីភាពងាយរងគ្រោះ ឬ (ចំណុចខ្សោយ) មាននៅក្នុង Windows DNS Server ចំណុចខ្សោយនេះមានលេខសម្គាល់ ADV200009 នេះពាក់ព័ន្ធនឹង packet amplification ដែលប៉ះពាល់នៅលើ Windows DNS Server ដែលអាចបង្កឱ្យមានបញ្ហាដំណើការសេវា DNS server មិនប្រក្រតី (មានសភាពយឺតក្នុងការឆ្លើយតបសំណើរ) ឬអាចបង្កជាការវាយហារ DoS ។
ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់ គឺ Windows DNS Server ។ ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយនេះអាចបង្កបង្កឱ្យមានបញ្ហាដំណើការសេវា DNS server មិនប្រក្រតី (មានសភាពយ៉ឺត) ឬអាចបង្កជាការវាយហារ DoS ។
ក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) បានចេញការណែនាំដោយបើកប្រើប្រាស់មុខងារ RRL (Response Rate Limit) នៅលើ DNS server ដើម្បីបញ្ជៀសពីបញ្ហានេះ៕









