ក្រុម​ហេ​គ​ឃ័​រ​បញ្ចេញ​ព័ត៌មាន​ឯកជន​របស់​អ្នកបោះឆ្នោត​ឥណ្ឌូណេស៊ី​ជាង ២លាន​នាក់ ព្រមទាំង​គំរាម​នឹង​ផ្សាយ​ទិន្នន័យ​ចំនួន ២០០លាន​ថែមទៀត

0

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឥណ្ឌូណេស៊ី​កំពុង​ស៊ើបអង្កេត​ការបញ្ចេញ​នូវ​ព័ត៌មាន​ឯកជន​របស់​អ្នកបោះឆ្នោត​ចំនួន ២,៣ លាន​នាក់​នៅលើ​គេហទំព័រ​ហេ​គ​ឃ័​រ​រួមជាមួយ​ការគំរាមកំហែង​ក្នុងការ​បញ្ចេញ​ទិន្នន័យ​ប្រមាណ ២០០ លាន​ទៀត។

ទិន្នន័យ​បោះឆ្នោត​ពី​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ទី​បួន​នៅលើ​ពិភពលោក​ត្រូវបាន​បិទ​ផ្សាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​នៅលើ​វេទិកា​ហេ​គ​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ថ្ងៃ​ពុធ​នេះ​ទេ ហើយ​ក្រុមអ្នកវិភាគ​និយាយថា​វា​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការ​លួច​អត្តសញ្ញាណ និង​ការលួចបន្លំ។

គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ទូទៅ (KPU) កាលពី​ថ្ងៃ​សុក្រ​នេះ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ​ដូចជា​អាស័យដ្ឋាន​ផ្ទះ និង​លេខ​អត្តសញ្ញាណប័ណ្ណ​ហើយ​និយាយថា​ខ្លួន​កំពុងធ្វើការ​ដើម្បី​កំណត់​ប្រភព​នេះ។ វា​បញ្ជាក់ថា​ទិន្នន័យ​ខ្លះ​ចុះ​កាលបរិច្ឆេទ​ឆ្នាំ ២០១៣ ។

ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​រាយការណ៍​ថា​លោក Viryan Azizម្នាក់​ក្នុងចំណោម​ស្នងការ​ទាំងអស់​បា​នប​ដិ​សេធ​ការ​លេច​ធ្លាយ​នេះ​ចេញពី​ម៉ាស៊ីន​មេ​របស់​គណៈកម្មការ​ដោយ​និយាយថា ទិន្នន័យ​ដដែល​ត្រូវបាន​ចែកចាយ​ជាមួយ​គណបក្សនយោបាយ និង​បេក្ខជន​ប្រធានាធិបតី​គឺ​ស្របតាម​ច្បាប់៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here