Ramsay ជា​មេរោគ Toolkit វាយប្រហារ​លួច​ទិន្ន័យ​ពី​បណ្តាញ​សុវត្ថិភាព​កុំព្យូទ័រ

0

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​សន្តិសុខ​អ៊ី​ន​ធឺរ​ណិ​ត ESET រកឃើញ​មេរោគ (malware toolkit) ដែល​ត្រូវគេ​ដាក់ឈ្មោះថា មេរោគ Ramsay។ មេរោគ Ramsay ជាការ​វាយប្រហារ​មេរោគ​ដ៏​កម្ររ​មួយ​ដែលមាន​សមត្ថភាព​ខ្លាំង​ក្លា​លើ​បណ្តាញ​សព្វថ្ងៃ។

មេរោគ Ramsay ត្រូវបង្កើត​ឡើងជា​មួយ​លក្ខណៈពិសេស​ថ្មី​ដែលមាន​សមត្ថភាព​ក្នុងការ​វាយប្រហា​រលើប​ណ្តា​ញ​កុំព្យូទ័រ  ដែលមាន​ផ្ទុក​បណ្តុំ​ឯកសារ និង​ទំហំ​ផ្ទុក​ទិន្ន័យសំខាន់ៗនៅក្នុង​ធុង​ផ្ទុក​ទិន្នន័យ​បិទ​ជិត។

ក្រោយពី​វាយប្រហារ​ប្រើប្រាស់​មេរោគ Ramsay រួច អ្នក​វាយប្រហារ​គ្រាន់តែ​រង់ចាំ​ឱកាស​ដើម្បី​លួច​ឯកសារ​សំខាន់​ពី​បណ្តាញ​មាន​មេរោគ​នេះ​ប៉ុណ្ណោះ។ Ramsay មាន​គ្រោះថ្នាក់​ណាស់​ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការវាយប្រហារ​មេរោគ​ដ៏​កម្ររ​បំផុត​ដែល​កើតឡើង​នាពេលថ្មីៗនេះ។

ដូច្នេះ ក្រុមហ៊ុន​សន្តិសុខ​អ៊ី​ន​ធឺរ​ណិ​ត ESET  បញ្ជាក់ថា មេរោគ Ramsay បង្កើត​ឡើងជា​ចម្បង​ដើម្បី​បង្កើន​គម្លាត​អាកាស និង​អាច​ជ្រៀត​ចូលដល់​បណ្តាញ​កុំព្យូទ័រ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​អ៊ី​ន​ធឺរ​ណិ​ត៕

ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here