ថ្មីៗនេះ វាមានការបំពានលើទិន្នន័យឯកជន ដែលមានលេខកូដ “ db8151dd”។ ការបំពាននោះលាតត្រដាងនូវទិន្នន័យរបស់អ្នកប្រើប្រាស់ច្រើនជាងចំនួន២២លាននាក់ ដោយព័ត៌មានទាំងនោះមានដូចជាអាសយដ្ឋាន លេខទូរស័ព្ទ ឈ្មោះអ្នកប្រើប្រាស់ លេខសំងាត់ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។
នៅពេលនេះ គេមិនទាន់ដឹងថាទិន្នន័យទាំងនោះមានប្រភពមកពីណានោះទេ ហើយការបំពាននោះលួចយកព័ត៌មានផ្ទាល់ខ្លួនសរុបមានទំហំ៩០ជីកាបៃ (GB)៕
ប្រភពព័ត៌មានGbhacker ផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០









