អ្នកស្រាវជ្រាវ​រកឃើញ​នូវ​មេរោគ Malware ថ្មី​ដែល​អះអាងថា​សម្រាប់​ប្រើប្រាស់​នៅលើ​ម៉ាស៊ីន​ដែល​មិន​ភ្ជាប់​អ៊ី​ន​ធឺរ​ណិ​ត

0

អ្នកស្រាវជ្រាវ​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណិ​ត​នៅ ESET រកឃើញ​មេរោគ​ថ្មី​ឈ្មោះថា Ramsay ដែលមាន គោលដៅ​ឆ្ពោះទៅរក​ម៉ាស៊ីន​ដែល​មិន​ភ្ជាប់​បណ្តាញ network។ មេរោគ​នេះ​ឆ្លង​ចូលទៅក្នុង​កុំព្យូទ័រ​តាម រយៈ​ឯកសារ spear-phishing អ៊ី​ម៉ែ​ល ឬ​ការប្រើ USB drive និង​ចូលទៅក្នុង Microsoft Office ដើម្បី​ឆ្លង ទៅកាន់​ប្រព័ន្ធ​ប្រតិបត្តិការ។

មេរោគ Ramsay មាន​តួនាទី២សំខាន់៖

១. ប្រមូល​ឯកសារ Word Office, PDFs និង Zip archives នៅក្នុង​ប្រព័ន្ធ​គោលដៅ និង រក្សា​ឯកសារ ទាំងនោះ​នៅក្នុង pre-defined location ឬ ផ្ញើ​ទៅកាន់​បណ្តាញ ឬ លុប​ចេញពី drives ។

២. ចម្លង​មេរោគ​ទៅកាន់​កុំព្យូទ័រ​ផ្សេង​តាមរយៈ​សម្ភារៈ​បរិក្ខា​ដែល​ធ្លាប់ប្រើ​ប្រាស់​ដោយ​ចម្លង​មេរោគ​ទៅ files ផ្សេង​នៅលើ network shared និង removable drives ។

យើង​គិតថា​មេរោគ Ramsay នេះ​កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ​ន៍ ប៉ុន្តែ​យើង​ជឿថា​វា​នឹងមិន​នាំឱ្យមាន​ការធ្វើ​ចារកម្ម​ទៅលើ​សមាសធាតុ​ជាច្រើន​ទៀត​នៅលើ​បណ្តាញ​នេះ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here