ការវាយប្រហារ​លើ Bluetooth BIAS អាចឱ្យ​ក្រុម​ហេ​គ​ឃ័​រ​ចូល​ប្រើ​ឧបករណ៍​ជាច្រើន

0

ការវាយប្រហារ​ថ្មី Bluetooth BIAS អនុញ្ញាតឱ្យ​អ្នក​វាយប្រហារ​ត្រាប់​តាម​ឧបករណ៍ ក្រោយពី​ក្រុម​ហេ​គ​ឃ័​រ​ធ្វើការ​ភ្ជាប់​និង​ឆ្លងកាត់​ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ដោយ​មិនចាំបាច់​ប្រើប្រាស់​នូវ​តំណ​ភ្ជាប់។

ការវាយប្រហារ Bluetooth BIAS

ការវាយប្រហារ BIAS អនុវត្ត​ដោយសារតែ​មានគុណ​វិបត្តិ​នៅក្នុង Bluetooth ដូច្នេះ​គេ​រកឃើញថា ឧបករណ៍ Bluetooth ស្តង់ដារ​ជាច្រើន​មាន​ភាព​ងាយ​រងគ្រោះ។ ដើម្បី​ធ្វើការ​វាយប្រហារ​ជោគជ័យ ឧបករណ៍​វាយប្រហារ​ត្រូវតែ​ស្ថិតនៅក្នុង​បណ្តាញ​ជាមួយ​ឧបករណ៍​រងគ្រោះ ដោយ​ធ្វើការ​ភ្ជាប់ BR/EDR ពី​ចម្ងាយ​ជាមួយនឹង​អាសយដ្ឋាន​ដែល​អ្នក​វាយប្រហារ​ស្គាល់។

ក្នុង​អត្ថបទ​ផ្សាយ អ្នកស្រាវជ្រាវ​រកឃើញ​វិធីសាស្ត្រ​វាយប្រហារ​ចំនួន​ពីរ ជាមួយនឹង​ការភ្ជាប់​មាន​សុវត្ថិភាព ដោយ​អ្នក​វាយប្រហារ​ត្រូវធ្វើ​ការតភ្ជាប់​ពី​ចម្ងាយ​លើ​ឧបករណ៍ ដែល​ពុំមាន​ជំនួយ​ពី​បណ្តាញ​សុវត្ថិភាព​ជាមុនសិន ដើម្បី​បន្ថយ​សមត្ថភាព​សន្តិសុខ​ដែល​ធ្វើការ​ផ្ទៀងផ្ទាត់។

កត្តា​នេះ​នឹង​អនុញ្ញាតឱ្យ​អ្នក​វាយប្រហារ​BIASអាច​ធ្វើការ​ប្រឆាំងនឹង​ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​លើ​ឧបករណ៍ លើកលែងតែ​ឧបករណ៍​ដែល​ហេ​គ​ឃ័​រ​កំពុង​វាយប្រហារ​ស្ថិតក្នុង​ការភ្ជាប់​បណ្តាញ​សុវត្ថិភាព​ប៉ុណ្ណោះ។ បើ​ការវាយប្រហារ​ជោគជ័យ ហេ​គ​ឃ័​រ​អាចធ្វើ​ការផ្ទៀងផ្ទាត់​លើ​ឧបករណ៍​ពី​ចម្ងាយ​បាន។

បើ​ឧបករណ៍​រង​ការវាយប្រហារ​មិន​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ទៅវិញទៅមក​ជាមួយ​ឧបករណ៍​របស់​អ្នក​វាយប្រហារ​នៅក្នុង​តួនាទី​ជា​មេនោះ​ទេ ក៏​នៅតែមាន​ការជូនដំណឹង​អំពី​ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ ទោះបីជា​ពុំមាន​ការផ្តល់​តំណ​ភ្ជាប់​ក៏ដោយ។លទ្ធផល​នៃ​ការវាយប្រហារ​របស់ BIAS អ្នក​វាយប្រហារ​បញ្ចប់​ការតភ្ជាប់​មាន​សុវត្ថិភាព​ខណៈពេលដែល​ពួកគេ​ក្លែងបន្លំ​លើ Bluetooth និង​ត្រាប់​តាម​ឧបករណ៍​ទាំងនោះ ដោយ​មិនចាំបាច់​ដឹង និង​ផ្ទៀងផ្ទាត់​លេខ​សម្ងាត់ ដែល​ចែកចាយ​រវាង​ជនរងគ្រោះ​នោះទេ៕

ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here