ទិន្នន័យ​អតិថិជន​ក្រុមហ៊ុន​អាកាសចរណ៍ British Airline EasyJet ចំនួន៩លាន​នាក់​ត្រូវ​លាតត្រដាង

0

ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស EasyJet ប្រកាសថា​ក្រុមហ៊ុន​របស់ខ្លួន​កំពុងតែ​ទទួលរង​ការ វាយប្រហារ​ពី​ហេ​គ​ឃ័​រ​ដែលមាន​អាស័យដ្ឋាន​អ៊ី​ម៉ែ​ល និង ព័ត៌មាន​លម្អិត​របស់​អតិថិជន ៩លាន​នាក់ ត្រូវ​បង្ហាញ។

EasyJet បញ្ជាក់ថា​ក្នុងចំណោម​អ្នកប្រើប្រាស់​ដែល​ទទួលរង​ការវាយប្រហារ ៩លាន​នាក់ មាន ២,២០៨នាក់ ត្រូវ​ហេ​គ​ឃ័​រ​លួច​ព័ត៌មាន​លម្អិត​នៃ​កាត​ឥណទាន Credit Card ។

ក្រុមហ៊ុន​មិន ប្រាប់ថា​តើ​ការ​បែកធ្លាយ​ព័ត៌មាន​នេះ​កើតឡើង​ដោយ​របៀប​ណា និង កើត​នៅពេលណា​ទេ ហើយ​ក្រុមហ៊ុន​រកឃើញ​បញ្ហា​នេះ​នៅពេលណា​ដែរ​ទេ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមការងារ Britain’s data protection របស់​ក្រុមហ៊ុន​ចាត់វិធានការ​ស្វែងរក​បញ្ហាភ្លាមៗ បន្ទាប់ពី​ដឹង​ពី​ឧបទ្ទវ​ហេតុនេះ។

ជនរងគ្រោះ​គួរតែ​ប្រយ័ត្ន​ពី​អ៊ី​ម៉ែ​ល​បញ្ឆោត ដែល​តែងតែ​ផ្ញើមក​នៅពេល​ក្រោយ ដើម្បី​បោក​អ្នក ប្រើប្រាស់ ឱ្យ​ផ្ញើ​ព័ត៌មាន​គណនី​របស់​ពួកគេ​ដូចជា លេខ​សម្ងាត់ និង ព័ត៌មាន​ធនាគារ។

ជនរងគ្រោះ ដែល​លាតត្រដាង​ព័ត៌មាន​កាត​ឥណទាន Credit Card គួរតែ​បិទ​គណនី​នេះ​ចោល និង បើក​គណនី​ថ្មី និង​សូម ចូល​មើល​ប្រតិបត្តិការ​គណនី​របស់​ខ្លួន​ឱ្យ​ញឹកញាប់ ប្រសិនបើ​មាន​ករណី​សង្ស័យ​សូម​រាយការណ៍ ទៅកាន់​ធនាគារ​ភ្លាម​ផងដែរ៕

ប្រភពព័ត៌មាន ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here