ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អាហារ Home Chef រង​ការ​ហេ​គ៖ ហេ​គ​ឃ័​រលក់​កំណត់ត្រា​របស់​អ​ថិ​ជន​ចំនួន ៨លាន​នាក់

0

Home Chef ជា​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អាហារ​មាន​មូលដ្ឋាន​នៅក្នុង​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​រង​ការ​បែកធ្លាយ​ទិន្ន័យ ដោយសារ​ហេ​គ​ឃ័​រ​លួច​យក​នូវ​កំណត់ត្រា​របស់​អតិថិជន​ចំនួន 08 លាន​នាក់។

គេ​មិនទាន់​ដឹងថា ការ​ហេ​គ​កើតឡើង​ពី​ពេលណា និង​ដោយ​របៀប​ណា​នោះទេ។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែធ្វើការ​ស៊ើបអង្កេត​លើ​ស្ថានភាព​នេះ។ ទិ​ន្ន័​របស់​អតិថិជន​ដែល​រង​ផលប៉ះពាល់​មានដូចជា៖

-អាសយដ្ឋាន​អ៊ីម៉េល ឈ្មោះ លេខ​ទូរស័ព្ទ

-លេខ​កូដ​សម្ងាត់​ដែល​ធ្វើ​កូដ​នីយកម្ម​រួច

-លេខ​កូដ​កាត​ធនាគារ​ចំនួន​បួន​ខ្ទង់​ចុងក្រោយ

-ព័ត៌មាន​គណនី​ផ្សេងទៀត ទម្លាប់​នៃ​ការចែក​ចាយ និង​អាស័យដ្ឋាន​សំបុត្រ​អាច​ត្រូវ​សម្របសម្រួល​ផងដែរ។

Home Chef លើក​បញ្ជាក់ថា អតិថិជន​ទាំងអស់​មិន​រង​ផលប៉ះពាល់​ពី​បញ្ហា​នោះទេ៕

ប្រភពព័ត៌មាន ​Gbhacker ផ្សាយ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here