ប៉ូលិសអ៊ុយក្រែនចាប់ខ្លួនបុរសម្នាក់ដែលបង្ហោះទិន្នន័យដ៏ធំរួមមាន: ៧៧៣លានដែលក្នុងនោះមានអាសយដា្ឋន អ៊ីម៉ែល និង ២១លានលេខកូដសម្ងាត់ក្នុងទម្រង់ជា plaintext ដើម្បីលក់នៅលើវេទិកាហេគឃ័រ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការដែលចេញកាលពីថ្ងៃអង្គារដោយ Security Service of Ukraine (SUB) ឱ្យដឹងថា ហេគឃ័រដែលមានឈ្មោះហៅក្រៅថា “Sanix” រស់នៅ Ivano-Frankivsk នៅក្នុងប្រទេស Ukraine ប៉ុន្តែអាជ្ញាធរមិនបញ្ជាក់ពីអត្តសញ្ញាណពិតរបស់បុរសនោះនៅលើប្រព័ន្ធផ្សព្វផ្សាយទេ។
យោងតាមអាជ្ញាធរឱ្យដឹងថា Sanix មានទិន្នន័យស្រដៀងគ្នា ៦ដែលលួច និងបំបែក លេខសម្ងាត់រួចរាល់ សរុបជាទំហំស្មើនឹង terabytes ដែលរួមមានលេខទូរស័ព្ទរាប់ពាន់លាន ព័ត៌មាន លម្អិតទាក់ទាក់នឹងកាតទូរទាត់ប្រាក់ និង លេខសម្ងាត់សង្គម (Social Security numbers)។
SBU ថ្លែង ថាក្រៅពីមានទិន្នន័យ email logins នៅមាន: bank card PIN codes, e-wallets of cryptocurrencies, គណនី PayPal និងព័ត៌មានដែលហេគឃ័រលួចចូលប្រើកុំព្យូទ័រជនរងគ្រោះ និងការវាយប្រហារ denial-of-service (DDoS) ថែមទៀត។
Sanix បច្ចុប្បន្ននេះជាប់ចោទពីបទលួចចូលប្រើប្រាស់កុំព្យូទ័រជនរងគ្រោះដោយគ្មានការអនុញ្ញាត និង លួចលក់ទិន្នន័យ ឬព័ត៌មានដែលរក្សាទុកនៅក្នុងកុំព្យូទ័ររបស់គាត់ថែមទៀត។ បទល្មើសទាំង២ នេះត្រូវមានទោសជាប់ពន្ធនាគារ ៨ឆ្នាំតាមច្បាប់ព្រហ្មទណ្ឌនៅប្រទេសអ៊ុយក្រែន៕
ប្រភពព័ត៌មាន ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០









