ភ្នាក់ងារ FBI ព្រមានថា ក្រុមហេគឃ័រចិនកំពុងតែធ្វើការវាយប្រហារលើអង្គភាពនានា ដែលមានតួនាទីស្រាវជ្រាវអំពីជំងឺកូវីដ១។ អង្គភាព FBI និង CISA ធ្វើការព្រមានដល់អង្គភាពនានា និងផ្នែកមួយចំនួនដូចជានៅតាម រដ្ឋ តំបន់ សម្ព័ន្ធ វិស័យសារធារណៈ និងវិស័យឯកជន រួមទាំងនាយកដ្ឋានឱសថនិងថែទាំសុខភាព។
ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ការវាយប្រហារតាមអ៊ិនធឺរណិត បន្តកើនឡើង ហើយអ្នកវាយប្រហារផ្តោតលើវិស័យផ្សេងៗតាមរយៈមេរោគ (malspam ) និងការវាយប្រហារ(phishing) ពាក់ព័ន្ធផ្សេងៗទៀត។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងភ្នាក់ងារសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (CISA )ចូលរួមដឹកនាំប្រតិបត្ដិការស៊ើបអង្កេតលើការវាយប្រហារដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។ ពួកគេមានតួនាទីដូចជា៖
-FBI ទទួលខុសត្រូវចំពោះកិច្ចការពារសហរដ្ឋអាមេរិក ប្រឆាំងនឹងការស៊ើបការណ៍បរទេសការធ្វើចារកម្ម និងធ្វើប្រតិបត្តិការការពារតាមអ៊ិនធឺរណិតផ្សេងទៀត។
-CISA មានតួនាទីចែកចាយសេវាកម្ម និងព័ត៌មានគាំទ្រដល់សន្តិសុខតាមអ៊ីនធឺរណិតរបស់សហព័ន្ធ និងអង្គភាពក្នុងវិស័យផ្សេងទៀតដែលជួយក្នុងការស្រាវជ្រាវ និងការឆ្លើយតបចំពោះជំងឺកូវីដ១៩ ហើយពួកគេក៏ទទួលខុសត្រូវផងដែរក្នុងការថែររក្សាអង្គភាពស្រាវជ្រាវទាំងនេះពីការគំរាមកំហែងតាមអ៊ីនធឺរណិត៕
ប្រភពព័ត៌មាន Gbhacker ផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០









