Google បានផ្ដល់​កញ្ចប់​លុយ ១ពាន់​ដុល្លារ ដល់​បុគ្គលិក​ទាំងឡាយ​ដែល​ធ្វើការ​ពី​ផ្ទះ

0

ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ដទៃទៀត​ដែរ Google បាន​ឲ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ ខណៈដែល​ជំងឺ​កូ​វីដ១៩បន្ត​វាយ​លុយ មិនទាន់​ស្រាកស្រាន្ត។

លោក Sundar Pichai ជា​នាយក​ប្រតិបត្តិ Google បច្ចុប្បន្ន​បាន​ឲ្យ​ដឹងថា Google នឹង​ផ្ដល់​កញ្ចប់​លុយ ១ពាន់​ដុល្លារ (ឬ​ជា​រូបិយប័ណ្ណ​ផ្សេង​សម្រាប់​ប្រទេស​ដទៃ​ដែលមាន​តម្លៃ​ស្មើគ្នា) សម្រាប់​រ៉ាប់រង​លើ​ការចំណាយ​លើ​គ្រឿងសង្ហារិម ឬ​គ្រឿង​ប្រើប្រាស់​ចាំបាច់​ដទៃទៀត​ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ ខណៈដែល​ពួកគេ​ធ្វើ​ពី​ផ្ទះ។

ដើម្បី​ជាការ​ជំរុញ​ទឹកចិត្ត​បុគ្គលិក ឲ្យ​បុគ្គលិក​មាន​សុខភាព​ល្អ​ទាំង​ផ្លូវការ និង​ផ្លូវចិត្ត Google ក៏​នឹង​បង្កើតជា​កម្មវិធី​ឲ្យ​បុគ្គលិក​អាចមាន​សកម្មភាព​ជុំគ្នា​តាមរយៈ​អន​ឡាញ​បាន ដូច​ជាការ​ការរៀន​ពី​ការ​ចម្អិនម្ហូប​ពី​ចុងភៅ Google និង​ការរៀន​ធ្វើ​លំ​ហាត់ប្រាណ​តាម​អន​ឡាញ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here