កម្មវិធី Jaibreak ថ្មី Version 5.0.0 ដែល​អាច Jailbreak រាល់ iOS គ្រប់​ជំនាន់​នៅលើ iDevice គ្រប់​ស៊េរី

0

ក្រុម​ដែល​បាន​បង្កើត​នូវ​ឧបករណ៍ Jailbreak ឈ្មោះ “unc0ver” សម្រាប់ iOS បាន​បញ្ចេញ Software ជំនាន់​ថ្មី​របស់ខ្លួន​មាន Version 5.0.0 ដែល​អាច Jailbreak រាល់ iOS គ្រប់​ជំនាន់​នៅលើ iDevice គ្រប់​ស៊េរី។

វិ​ប​សាយ “unc0ver” មាន​បញ្ជាក់ថា Software ជំនាន់​ថ្មី​នេះ គឺ​បាន​សាកល្បង​លើ​ឧបករណ៍ iOS គ្រប់​ប្រភេទ ដែលមាន​ប្រើប្រាស់ iOS ច្រើន​ជំនាន់ផ្សេងៗគ្នា។ វិ​ប​សាយ​ក៏បាន​បញ្ជាក់ថា Software នេះ​អាច​ប្រើ​លើ​ឧបករណ៍​ទាំងអស់ មាន​ចាប់ពី iOS 11.0 ដល់ iOS 13.5 ដែលជា​ទើប​ចេញថ្មីៗនេះ។

មុន​ការបញ្ចេញ Software ថ្មី​នេះ វិធីសាស្ត្រ​តែមួយគត់​ដើម្បី Jailbreak ឧបករណ៍​ដល់​ស៊េរី iPhone 8 និង iPhone X គឺ​តាមរយៈ​ការប្រើប្រាស់ “checkra1n”៕

LEAVE A REPLY

Please enter your comment!
Please enter your name here