បើតាមការចុះផ្សាយរបស់ Bloomberg ថា ByteDance អាចរកប្រាក់ចំណូលបាន ១៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩ ដែលមានការកើនឡើងជាងពីរដងធៀបនឹងឆ្នាំ ២០១៨ ដែលរកបានប្រមាណ ៧,៤ពាន់លានដុល្លារ។
ប្រាក់ចំណេញច្រើនមហាសាលនេះ គឺច្រើនជាងក្រុមហ៊ុនបច្ចេកវិទ្យាធំនៅតំបន់ Silicon Valley ដូចជា Twitter ដែលរកប្រាក់ចំណេញបាន ១,៤៧ពាន់លានដុល្លារ និង Snapchat ដែលឆ្នាំមុនមិនអាចរកប្រាក់ចំណេញបាន មានតែខាតបង់ទៅវិញ។
ប្រជាប្រិយភាពរបស់ TikTok មានសន្ទុះកើនឡើងខ្លាំង ដែលជាការគំរាមកំហែងដល់ក្រុមហ៊ុនបណ្ដាញសង្គមអាមេរិកធំៗដូចជា Facebook និង Twitter។ ការផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យអ្នកប្រើ TikTok កើនរឹតតែខ្លាំង ដែលពេលនេះមានអ្នកប្រើលើសពី ២ពាន់លាននាក់ទៅហើយ៕









