តើ​អ្វី​ទៅជា Instant Games?

0

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​បើក​ឱ្យមាន​មុខងារ Instant Game ដំបូង​ក្នុង​ឆ្នាំ ២០១៦ ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី (developers) ទាំងអស់​អាចធ្វើ​ការបង្កើត​ហ្គេម​ដែល​ងាយស្រួល​លេង​នៅលើ​ទូរស័ព្ទ ដោយ​អាច​ដំណើការ​ទាំង​នៅលើ Facebook និង Messenger ដោយ​វា​មាន​ភាពងាយស្រួល មិនចាំបាច់​ទាញយក​ហ្គេម​ពី Play Store របស់ Google ឬ App Store របស់ Apple នោះទេ ហើយ​អ្នក​អភិវឌ្ឍន៍​ហ្គេម​អាច​រកប្រាក់​ចំណូល​បាន​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ការលក់​របស់របរផ្សងៗនៅក្នុង​ហ្គេម​នោះ។ គិត​មកដល់​សព្វថ្ងៃនេះ Instant Game របស់​ក្រុមហ៊ុន Facebook គឺមាន​ការពេញនិយម​ជាខ្លាំង។

តាម​លក្ខណៈ​បច្ចេកទេស គឺ Instant Game ទាំង​នោះបាន​ទាញយក​នូវ​រូបភាព (profile) នៃ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកប្រើប្រាស់​ដែល​កំពុងតែ​មើលឃើញ មក​ដាក់​តែប៉ុណ្ណោះ។  នេះ​ដោយហេតុថា អ្នក​ដែល​បាន​លេង Instant Game នេះ​បានធ្វើ​បានការ​ចែកចាយ (share) បន្ទាប់ពី​លេង Instant Game ទាំងនោះ​រួច។

បញ្ហា​ចោទ​នោះ​នៅត្រង់ថា ហ្គេម​ទាំងនោះ បាន​ភ្ជាប់​ជាមួយ​នូវ​ពាក្យ​អសីលធម៌ ឬ​មិន​សមរម្យ ដូចជា “អ្នក​ដែលមាន​រូប​ក្នុងនេះ​សុទ្ធតែជា​ប្រពន្ធ​ខ្ញុំ ឬ​ជំពាក់​លុយ​គេ​ឱ្យ​ចេះ​សង​ផង…” ជាដើម។ ការបន្ថែម​នូវ​ពាក្យពេចន៍​នេះ ធ្វើឱ្យមាន​ការយល់ច្រលំ​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ថា បុគ្គល​ដែល​លេង​ហ្គេម នោះបាន​យក​រូប​របស់​ពួកគេ​ទៅ​ដាក់​ក្នុង​ហ្គេម​នោះ ហើយ​ភ្ជាប់​ជាមួយ​ពាក្យ​មិន​សមរម្យ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរផ្សេង។

ការលេង​ហ្គេម (Instant Game) ទាំងនោះ មិនអាច​ឈានទៅដល់​ការ​លួច​យក​គណនី​ហ្វេ​ស​ប៊ុ​ក ឬ​លួច​លុយ​ក្នុង​គណនី​ធនាគារ​នោះទេ។ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កមាន​ការយកចិត្តទុកដាក់ និង​រឹតបណ្តឹង​យ៉ាងខ្លាំង​ក្នុងការ​អនុញ្ញាតឱ្យ Game ឬ App ណាមួយ​អាច​ដំណើរការបាន​នៅក្នុង​ថ្នាល​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here