Microsoft នឹងធ្វើ​ការកែសម្រួល​មុខងារ​ជំនួយការ​ប្រើប្រាស់ (Accessibility) សម្រាប់​អ្នក​ដែលមាន​បញ្ហា​ភ្នែក

0

ពេលដែល​មនុស្ស​យើង​កាន់តែ​មាន​វ័យ​ចំណាស់ ភ្នែក​របស់​យើង​ក៏​កាន់តែ​អន់​ទៅតាម​នោះដែរ ដែល​ធ្វើឱ្យ​យើង​ពិបាក​មើល ជាពិសេស​ពេលដែល​យើង​មើល​អេក្រង់​នេះ​តែម្ដង។

ជួនកាល​ផលវិបាក​នេះ​ក៏​អាច​កើតមានឡើង​ជាមួយ​អ្នក​ដែលមាន​វ័យក្មេង​ផងដែរ ហេតុដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន Microsoft នឹងធ្វើ​ការកែសម្រួល​មុខងារ​មួយចំនួន​នៅក្នុង​ភាព​ជំនួយការ​ប្រើប្រាស់ របស់ Windows 10 ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យ​អ្នក​ដែល​ពិបាក​នឹង​មើល​ឬ​មើល​ពុំ​ឃើញ​នោះ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់។

– Text Cursor: លោកអ្នក​អាចធ្វើ​ការផ្លាស់ប្ដូរ​ទំហំ Cursor និង​ប្ដូរ​ពណ៌ ដើម្បី​ងាយស្រួល​នឹង​មើល ដោយ​វា​មាន​បន្ថែម​ចំណុច​ពីរ​នៅចុងៗនៃ cursor ដែល​អាច​កំណត់ឱ្យ​តូច​ឬ​ធំ​បាន (text cursor indicator) នៅលើ​វា​ផងដែរ។

– Screen reader (មុខងារ​អាន​លើ​អេក្រង់): ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​ការអាន​លើ​អេក្រង់​ដោយ​កែសម្រួល​សម្លេង​ឱ្យ​ស្រដៀង​ដូច​ទៅនឹង​ការនិយាយពិត។ ម្យ៉ាងវិញទៀត វា​មាន​ចំណុច​ពិសេស​មួយ គឺ Smarter browsing ដើម្បី​ជៀសវាង​ការចូល​ក្នុង​គេហទំព័រ​ខុស មុខងារ​នេះ​នឹង​អាន​ទាំង​អាសយដ្ឋាន​របស់​គេហទំព័​រ​ផងដែរ ហើយ​វា​អាច​ប្រើ​បាន​ទាំង​នៅលើ Firefox និង Chrome

– Outlook មែ​ល: វា​ពិតជា​ធ្វើឱ្យមាន​ភាពងាយស្រួល​ច្រើន​ក្នុងការ​ប្រើប្រាស់ Outlook ដោយ​វា​អាច​ចាប់យក​សារបាន​យ៉ាង​ឆាប់រហ័ស នៅពេល​លោកអ្នក​បើក​សារ ហើយ​វា​ធ្វើ​ការអាន​សារ​ទាំង​នោះបាន​តែម្តង ដោយ​មិនបាច់​ឱ្យ​យើង​ពិបាក​ក្នុង​ការអាន​សារ​នោះឡើយ គឺ​គ្រាន់តែ​ស្តាប់​ជាការ​ស្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here