បុរស​ញូវយ៉ក​ម្នាក់​ជាប់​ចោទ​ពីបទ​ហេ​គ​កាត​ឥណទាន​ដោយ​ប្រើប្រាស់​ការវាយប្រហារ SQL Injection

0

បុរស​ម្នាក់​នៅក្នុង​ទីក្រុង​ញូវយ៉ក​ឈ្មោះ Vitalii Antonenko អាយុ ២៨ឆ្នាំ​ជាប់ចោទ​ពីបទ​លួច​ចូល​ជួញដូរ​ប័ណ្ណឥណទាន និង​ការលាង​លុយ។

លោក Antonenko ត្រូវ​ចាប់ខ្លួន​នៅ​ខែមីនា​ឆ្នាំ២០១៩ និង​ត្រូវ​ឃុំខ្លួន​ពីបទ​លាងលុយកខ្វក់ ក្រោយពី​លោក​វិលត្រឡប់​មកពី​អ៊ុយ​ក្រែ​ន​វិញ​ជាមួយ​កុំព្យូទ័រ និង​ទំនិញ​ឌីជីថល​ផ្សេងទៀត​ដែលមាន​លេខ​កាត​ទូទាត់​បង់ប្រាក់​ដែល​លួច​ចំនួន​រាប់ពាន់។

Antonenko និង​អ្នក​រួមគំនិត​ប្រើ​វិធី​វាយ​បញ្ចូល​ការចាក់ SQL Injection ដើម្បី​លួច​ទិន្នន័យ​កាត​ឥណទាន​ពី​បណ្តាញ​ដែល​ងាយ​រងគ្រោះ និង​ដកស្រង់​ទិន្នន័យ​កាត​ទូទាត់ និង​ព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ផ្សេងទៀត (PII)។ បន្ទាប់មក​ពួកគេ​ផ្ទេរ​ទិន្នន័យ​ដែល​លួច​ទៅ​លក់​នៅលើ​ទីផ្សារងងឹត​តាម​អ៊ី​ន​ធឺរ​ណិ​ត ដើម្បី​ផ្លាស់ប្តូរ​ទំនិញ​ខុសច្បាប់​ផ្សេង។

ភ្នាក់ងារ​អនុវត្ត​ច្បាប់​តាមដាន​សកម្មភាព​នេះ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ ហើយ​ភ្នាក់ងារ​តាមដាន​ប្រតិបត្តិការ bitcoin តាមរយៈ blockchain ដែលមាន​អាសយដ្ឋាន​ច្រើនជាង​ចំនួន ១៩,០០០ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហេ​គ​ឃ័​រ។

Antonenko និង​អ្នក​រួមគំនិត​លក់​ទិន្នន័យ​ទៅឱ្យ​អ្នកដទៃ​ហើយ​ប្រើ Bitcoin និង​សាច់ប្រាក់​ដើម្បី​ក្លែងបន្លំ​ប្រ​វត្ត​រូប ទីតាំង ប្រភព ភាពជា​ម្ចាស់ និង​ការគ្រប់គ្រង។Antonenko ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ២៥ឆ្នាំ និង​រង​ការពិន័យ​ជា​ប្រាក់​រហូតដល់ ៧៥ម៉ឺន​ដុល្លារ​ពីបទ​សមគំនិត​ក្នុងការ​លាងលុយកខ្វក់​នេះ៕

ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here