HackerOne ចំណាយ១០០រយ​លាន​ដុល្លារ​ឱ្យ​ក្រុម​ហេ​គ​ឃ័​រ​ស្របច្បាប់

0

HackerOne ផ្តល់​របាយការណ៍​អំពី​ភាព​ងាយ​រងគ្រោះ​ត្រឹមត្រូវ​ចំនួន ១៧០ ០០០ ករណី ដល់​អតិថិជន​របស់​ខ្លួន ដោយ​អតិ​ថ​ជន​ទាំងនោះ​អាច​ប្រឈម​នឹង​ការចំណាយ​ជា​មធ្យម​លើ​ការរំលោភបំពាន​ក្នុង​ទំរង់​ណាមួយ​ក្នុងតម្លៃ​ប្រហែល ៨លាន​ដុល្លារ។

តាមរយៈ​ការប្រើប្រាស់ HackerOne ពួកគេ​អាច​សន្សំ​ទឹកប្រាក់​មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Marten Mickos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន HackerOne មានប្រសាសន៍ថា HackerOne អាច​ប៉ាន់​ស្មានថា មាន​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុវត្ថិភាព​ប្រហែល ១០០លាន​ករណី​នៅលើ​បណ្តាញ និង​ព្យាករណ៍​ថា ក្រុម​ហេ​គ​ឃ័​រ​នឹង​អាច​ទទួល​ប្រាក់រង្វាន់​ចំនួន ១ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ តាមរយៈ​ការពារ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ពី​ការគំរាមកំហែង​ឥតឈប់ឈរ។

ក្រុមហ៊ុន HackerOne គឺ​ក្រុមហ៊ុន​ផ្តល់​ជា​សេវា​សម្របសម្រួល​ភាព​ងាយ​រងគ្រោះ និង​ស្វែងរក​គុណវិបត្តិ​ទាក់ទង​នឹង​បញ្ហា​អាជីវកម្ម ដែល​ដំណើរការ​ដោយ​អ្នក​សាកល្បង​ជ្រៀតចូល និង​អ្នកស្រាវជ្រាវ​សុវត្ថិភាព​តាម​អ៊ី​ន​ធឺរ​ណិ​ត។គេ​បង្កើត​ក្រុមហ៊ុន​នេះ​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០១២ ។

ពួកគេ​កំពុង​ពង្រីក​ទីផ្សារ​ថ្មី  ធ្វើការ​ដឹកជញ្ជូន​ផលិតផល  និង​ផ្តល់​សេវាកម្មថ្មីៗបន្ថែម​អតិថិជន ផ្សព្វផ្សាយ​ការផ្តល់ជូន​តាម​ទូរស័ព្ទ ការ​ដំណើរការ​ទម្រង់​ថ្មី​នៃ​ការទូទាត់ បង្កើន​ទ្រព្យសម្បត្តិ​គេហទំព័រ (web assets )។ ពួកគេ​ធ្វើការ​ជាមួយ​អង្គការ​ជាច្រើន​នៅលើ​ពិភពលោក។

អង្គការ​ទាំងនោះ​ប្រើប្រាស់​វេទិកា​របស់​ពួកគេ​ដើម្បី​សម្របសម្រួល​ភាព​ងាយ​រងគ្រោះ រក​គុណវិបត្តិ រក​កំហុស​ការធ្វើ​តេស្ត​ឡើងវិញ (Retesting) និង​ប្រើ​វិធី​ដើម្បី​កំណត់​ភាព​ងាយ​រងគ្រោះ(PenetrationTesting)។

ក្រុម​សន្តិសុខ​កាន់តែច្រើន​ប្រើប្រាស់​នូវ HackerOne ដើម្បី​គ្រប់គ្រង​ភាព​ងាយ​រងគ្រោះ និង​ផ្តល់​គុណវិបត្តិ​ជាជាង​ប្រើប្រាស់​សេវាកម្ម​វិធី​ផ្សេងទៀត។ សេវា Internet Bug Bounty កោតសរសើរ​ដល់ HackerOne ថា​មាន​សមត្ថភាព​រកឃើញ​ភាព​ងាយ​រងគ្រោះ​ខាង​ផ្នែក​សូ​ហ្វ​វែ​រ(software)ផងដែរ៕

ប្រែ​សម្រួល​ដោយ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here