កំហុស Strandhogg 2.0 លើ Android ប៉ះពាល់​ដល់​ឧបករណ៍​ទាំងអស់​ដែល​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 និង​ជំនាន់​មុននេះ

0

កំហុស Android ថ្មី​ឈ្មោះថា StrandHogg 2.0 បង្ក​ផលប៉ះពាល់​ដល់​ឧបករណ៍​ដែល​កំពុងដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 និង​ប្រតិបត្តិការ​ជំនាន់មុនៗទាំងអស់។ កំហុស នេះ​អនុញ្ញាតិ​ឱ្យ​កម្មវិធី​មេរោគ​កំណត់​លើ​កម្មវិធី និង​លួច​ទិន្ន័យ​របស់​ជនរងគ្រោះ។

កំហុស ត្រូវ​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ Promon ហើយ​វា​មាន​ឈ្មោះថា (CVE-2020-0096)  ហើយ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​កំហុស​ដើម  StrandHogg ដែល​គេ​រកឃើញ​នៅ​ឆ្នាំមុន​ផងដែរ។

មេរោគ StrandHogg 2.0 គឺជា​សុ​បិ​ន្ត​អាក្រក់​សម្រាប់​អ្នកប្រើប្រាស់​ពីព្រោះ​សូម្បីតែ​ម៉ាស៊ីន​ស្កេ​ន​ប្រឆាំង​មេរោគ និង​ប្រព័ន្ធ​សន្តិសុខ​ក៏​មិនអាចរ​កវា​ឃើញ​ដែរ។ យោងតាម​ប្រភព​ទិន្ន័យ​ពី​ក្រុមហ៊ុន Google នៅ​ខែមេសា ឆ្នាំ២០២០ អ្នក​ប្រើ​ឧបករណ៍​អេ​ន​ដ្រ​យ(Android) សកម្ម​ចំនួន 91.8% of Android នៅលើ​សាកលលោក គឺ​កំពុង​ប្រើ ប្រព័ន្ធ​ប្រតិបត្តិការ​កំណែ 9.0 ឬ​ជំនាន់​មុននេះ​ដូចជា ៖

-Pie (2018)

-Oreo (2017)

-Nougat (2016)

-Marshmallow (2015)

-Lollipop (2014)

-KitKat (2013)

-Jellybean (2012)

-និង Ice Cream Sandwich (2011)។

អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ត្រូវធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​របស់​ពួកគេ​ជាមួយ​កម្មវិធី ជំនាន់​ចុងក្រោយ​ឱ្យ​ឆាប់​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ Strandhogg 2.0 នេះ៕

ប្រភព​ព័ត​មាន ​Gbhacker ផ្សាយ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here