ទិន្នន័យ​អ្នក​ប្រើ​​កម្មវិធី Truecaller នៅ​ឥណ្ឌា​ចំនួន ៤៧,៥លាន​ត្រូវ​ដាក់លក់​នៅលើ​គេហទំព័រ​ងងឹត

0

Truecaller គឺ​ត្រូវគេ​ប្រើប្រាស់​ដើម្បី​កំណត់​ការហៅ​ដែល​មិន​ស្គាល់​សញ្ញាណ និង​ផ្តល់នូវ​ទង់ជាតិ​ព័ណ៌​ក្រហម​ចំពោះ​ការបោកប្រាស់ (spammer)។ កម្មវិធី​នេះ​ត្រូវបង្កើត​ឡើង​ដោយ​ក្រុមហ៊ុន True Software Scandinavia AB ដែលជា​ក្រុមហ៊ុន​ឯកជន​មួយ​នៅ ទីក្រុង Stockholm ប្រទេស​ស៊ុយអែត។

សព្វថ្ងៃនេះ​គេ​រកឃើញថា បុគ្គល​អនាមិក​ម្នាក់​ល​ក់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ចំនួន ៤៧ ៥លាន​នាក់ ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​កម្មវិធី លេខ​សម្គាល់​របស់​អ្នក​ហៅ​កម្មវិធី Truecaller (caller ID app Truecaller) ដាក់លក់​នៅលើ​គេហទំព័រ​ងងឹត។

លោក Cyble បញ្ជាក់ថា ទិន្នន័យ​មាន​ព័ត៌មាន​ដែល​ត្រូវ​ចាត់ថ្នាក់​ដូចជា រដ្ឋ ទីក្រុងក្រុមហ៊ុន​ទូរគមនាគមន៍ និង​ទិន្នន័យ​ផ្ទាល់ខ្លួន។

គេហទំព័រ​ផ្សាយពាណិជ្ជកម្ម​ងងឹត​មួយ​ផ្សាយ​ថា គេ​ដាក់លក់​កំណត់ត្រា​របស់​ជនជាតិ​ឥណ្ឌា ចំនួន៤៧,៥ លាន​នាក់ ហើយ​វា​មានតម្លៃ​ត្រឹមតែ ១០០០ដុល្លារ​ប៉ុណ្ណោះ។ គេ​ឃើញ​ទិន្នន័យ​នោះ​ដាក់លក់​ចាប់ពី​ឆ្នាំ ២០១៩ ។

ភ្នាក់ងារ​គំរាមកំហែង​ប្រើប្រាស់​ទិន្ន័យ​ផ្ទាល់ខ្លួន​ដើម្បី​បើក​ដំណើរការ​វាយប្រហារ​លើ​បុគ្គលិក។ នៅ​ឆ្នាំ២០១៩ កម្មវិធី TrueCaller ជួសជុល​កំហុស​អក្សរ (Flaw Leters) ដែល​អនុញ្ញាតិ​ឱ្យ​ក្រុម​ហេ​គ​ឃ័​រ​ប្រើប្រាស់​ទិន្ន័យ ប្រព័ន្ធ​ព័ត៌មាន និង​ទីតាំង​បាន​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here