Joomla គឺជាប្រព័ន្ធគ្រប់គ្រងមាតិកាឥតគិតថ្លៃ និងបើកចំហរ ដែលពេញនិយមប្រើសម្រាប់ផ្សព្វផ្សាយមាតិកាគេហទំព័រ។ ក្រុមដែលនៅពីក្រោយក្រុមស្រាវជ្រាវ CMS បង្ហាញពីការរំលោភបំពានទិន្នន័យនៅសប្តាហ៍មុន។
ការរំលោភបំពានទិន្នន័យកើតឡើង ក្រោយពីសមាជិកក្រុមស្រាវជ្រាវទុកចោលនូវការបម្រុងទុកពេញលេញរបស់គេហទំព័រ JRD នៅលើកញ្ចប់ Amazon Web Services S3 ដែលមិនមានសុវត្ថិភាព។ ក្រុមហ៊ុននិយាយថា វាមានអ្នកប្រើប្រាស់ច្រើនជាងចំនួន ២៧០០នាក់ដែលចូលប្រើគេហទំព័រ resources.joomla.org ដែលរងផលប៉ះពាល់។
ក្រុមការងារ Joomla កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ ហើយទិន្ន័យដែលរងផលប៉ះពាល់មានដូចជា៖ ឈ្មោះពេញ អាសយដ្ឋានអាជីវកម្ម អាសយដ្ឋានម៉ែល លេខទូរស័ព្ទអាជីវកម្ម URL របស់ក្រុមហ៊ុន ស្ថានភាពអាជីវកម្ម លេខកូដដែលធ្វើកូដនីយកម្មរួចអាសយដ្ឋាន IP ទិន្ន័យភ្ជាប់តាមដានព័ត៌មាន Newsletter។
ក្រុមហ៊ុនបញ្ជាក់ថា ពុំមានភាគីទី០៣ ចូលទៅកាន់មូលដ្ឋានទិន្ន័យនោះទេ ហើយក្រុមហ៊ុនផ្ដល់អនុសាសន៍ឱ្យផ្លាស់ប្តូរពាក្យសម្ងាត់ភ្លាមៗប្រសិនបើអ្នកប្រើប្រាស់ចូលចិត្តប្រើពាក្យសម្ងាត់ដូចគ្នាសម្រាប់ការ Log ចូល៕
ប្រភពព័ត៌មាន Gbhacker ផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០









