ហេ​គ​ឃ័​រ​នៅ​ពីក្រោយ​មេរោគ TrickBot អាប់​ដេ​ត​ម៉ូឌុល​ថ្មី​ឈ្មោះ “Nwrom”

0

ហេ​គ​ឃ័​រ​នៅ​ពីក្រោយ​មេរោគ TrickBot Malware ធ្វើ​បច្ចុប្បន្នភាព​ម៉ូឌុល​ថ្មី​របស់​ពួកគេ​មាន​ឈ្មោះថា “Nwrom” ។ Nwrom ជា​ម៉ូឌុល​បង្ក​ការរីក​រាលដាល ដែលជា​ទូទៅ​ក្រុម​ហេ​គ​ឃ័​រ​ប្រើប្រាស់​វា​ដើម្បី​លួច​យក​ព័ត៌មាន​សំខាន់ ដែល​ចូល​ដំណើរការ​តាមរយៈ​កម្មវិធី​ទ្វារក្រោយ (backdoor) ។

ក្រោយមកទៀត​ក្រុម​ខុសច្បាប់​ជាច្រើន​ផ្សេងទៀត​ប្រើប្រាស់​វា​ដើម្បី​ផ្សព្វផ្សាយ​មេរោគផ្សេងៗគ្នា។

នៅពេល​វា​មាន​មធ្យោបាយ​ដំណើរការ​ចូលក្នុង​កុំព្យូទ័រ​ហើយ ក្រោយមកទៀត​វា​ទាញយក​ម៉ូឌុលផ្សេងៗគ្នា​បន្តិចម្តងៗ ដើម្បី​ធ្វើ​សកម្មភាព​មេរោគ​ជាមុនសិន​នៅក្នុង​កុំព្យូទ័រ បន្ទាប់មក​វា​ធ្វើ​សកម្មភាព​នៅក្នុង​បណ្តាញ។ ម៉ូឌុល​ដែល ​TrickBot ប្រើប្រាស់​មាន​ចំនួន​បី​ប្រភេទ​ដូចជា​ម៉ូឌុល Mshare ម៉ូឌុល  Tab និង Mworm។

TrickBot ណែនាំ​ម៉ូ​ឌែ​ល “ Nwrom” ថ្មី​នៅ​ដើមឆ្នាំ២០២០ ដោយសារតែ TrickBot ឈប់​ប្រើ​ម៉ូឌុល​មេរោគ“ Mworm” នៅក្នុង​បរិយាកាស​មន្ទីរពិសោធន៍​មួយ។ TrickBot ចម្លង​មេរោគ “ Nwrom” ដំបូងបង្អស់​លើ​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Window 7 ៕

ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here