ចន្លោះប្រហោង​នៅក្នុង MVware Cloud អាច​នាំ​ហេ​គ​ឃ័​រ​ចូល​គ្រប់គ្រង​លើ​ម៉ាស៊ីន​មេបា​ន

0

ថ្មីៗនេះ អ្នកស្រាវជ្រាវ​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណិ​តបាន​បង្ហើប​ប្រាប់​ព័ត៌មាន​លម្អិត​ពី​កង្វះខាត​ថ្មី​នៅលើ MVware’s Cloud Director platform ដែល​អាចឱ្យ​ហេ​គ​ឃ័​រ​ចូល​ទាញយក​ព័ត៌មានសំខាន់ៗ និងគ្រប់គ្រង​ក្លោដ​ឯកជន​នៅក្នុង​រចនាសម្ព័ន្ធ​ទាំងមូល។

VMware Cloud Director គឺជា​កម្មវិធី​ដែល ដំណើរការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ដោយ​ស្វ័យប្រវត្តិ ដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​ដំណើរការ​និង​គ្រប់គ្រង cloud resources ដែលជា​មជ្ឍមណ្ឌល​ទិន្នន័យ​សម្រាប់​ចែកចាយ​ទៅកាន់​អាជីវកម្ម​នៅ​ទូទាំង​សកលលោក​នៅក្នុង virtual data centers។

យោងតាម​ក្រុមហ៊ុន​ឱ្យដឹងថា ភាពខ្វះ​ចន្លោះ​ត្រូវ​រកឃើញ​តាមរយះ HTML5- and Flex-based UIs, the API Explorer interface និង API access។ បញ្ហា​នេះ​ត្រូវ​រកឃើញ​ដោយ​ក្រុមហ៊ុន Citadelo ដែលមាន​មូលដ្ឋាន​នៅ Prague បន្ទាប់ពី​វា​ត្រូវ​ជួល​ដោយ​ក្រុមហ៊ុន Fortune 500 ដើម្បី ត្រួតពិនិត្យ​ទៅលើ​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ​ក្លោដ​របស់​ក្រុមហ៊ុន។

បន្ទាប់ពី​ក្រុមហ៊ុន Citadelo ប្រាប់​ពី​ចន្លោះប្រហោង​នេះ​ទៅកាន់ VMware នៅ​ថ្ងៃទី១ ខែមេសា មក ក្រុមហ៊ុន​ចេញ patched សម្រាប់ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ជំនាន់ 9.1.0.4, 9.5.0.6, 9.7.0.5 និង 10.0.0.2។ MVware ក៏​ធ្វើការ​ជុំវិញ​បញ្ហា​នេះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផងដែរ។

លោក Tomas Zatko នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Citadelo និយាយថា “ជាទូទៅ cloud infrastructure ត្រូវ​គិតថា​ជា​កន្លែង​ដែលមាន​សុវត្ថិភាព ព្រោះ​មាន​ស្រទាប់​សុវត្ថិភាពផ្សេងៗកំពុង តែ​ធ្វើការ​នៅក្នុង​មជ្ឍមណ្ឌល​របស់​វា​ដូចជា: ការ​អ៊ី​ន​គ្រីប ការដាក់​អោយនៅ​ដាច់ដោយឡែក​នៃ​បណ្តាញ​ណេ​ត​វើក​ឬ ផ្នែក​អតិថិជន។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ចន្លោះ​ប្រហោង​អាច​ត្រូវ​រកឃើញ​នៅ​គ្រប់ កម្មវិធី​រួមទាំង​អ្នកផ្តល់​សេវា ក្លោដ​ខ្លួន​វា​ផ្ទាល់​ផងដែរ”៕

កែសម្រួល​ដោយ: ជា កញ្ញា
ប្រភពព័ត៌មាន ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here