យន្តហោះ​បង្វែរ​ខុសផ្លូវ​ ដោយសារ​កំហុស​នៅក្នុង​កម្មវិធី​សូ​ហ្វ​វ៊ែ​រ

0

អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​រកឃើញ​នូវ​កំហុស​ផ្នែក​ទន់ ដែល​ខុសប្លែក​ពី​គេ​ដែលជា​កំហុស​ផ្នែក​កម្មវិធី (software)។ កំហុស​នេះ​អាច​បង្វែរ​ឱ្យ​យន្តហោះ​បើក​ខុសផ្លូវ។

ក្រុមហ៊ុន Nav Canada កំណត់​ឃើញ​កំហុស​កម្មវិធី​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ២០១៧ នៅលើ​យន្តហោះ Bombardier CRJ-200 ដែលជា​មូលហេតុ​នាំឱ្យ​មានការ​ង្វែ​រ​យន្តហោះ​ទៅខាង​ស្តាំ​ជំនួស​ឱ្យ​ខាងឆ្វេង ប្រសិនបើ​អ្នកបើកបរ​យន្តហោះ​ដាក់​កម្រិត​លើ​កម្ពស់​ដែល​កំណត់​ទុកជាមុន។

បន្ទាប់ពី​កើតមាន​ឧប្បត្តិ​ហេតុនេះ​ភ្លាម​នោះគេ​រាយការណ៍​ពី​បញ្ហា​នេះ​ទៅ​អាជ្ញាធរ។ សម្រាប់​មូលហេតុ​ដែលនាំឱ្យ​មានប​ញ្ហា​ក្នុង​កំហុស​កម្មវិធី​នេះ​គឺថា​អ្នកបើក​យន្តហោះ​ប្រើ​មុខងារ temperature compensation របស់ FMS នៅក្នុង​អាកាសធាតុ​ត្រជាក់​គួរឱ្យកត់សម្គាល់។

ប៉ុន្តែ​បើ​យោងទៅតាម​អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​ម្នាក់​ឱ្យដឹងថា ការជ្រើសរើស​រយៈ​កំពស់​ត្រឹមត្រូវ ឬ​ប្រើប្រាស់​មុខងារ temperature compensation ពិតជា​មិនអាច​ផ្លាស់ប្តូរ   កា​ហោះហើរ​ទេ។ ដូច្នេះ​យើង​អាច​និយាយថា បើ​គ្រាន់តែ​ដោយសារតែ​កំហុស​លើ​ការ​រចនា​កម្មវិធី​ស្រមៃ​ថា វា​ពិតជា​អាច​បង្វែរ​ការហោះហើរ​ឬ​យ៉ាងណា៕

ប្រភព​ព័ត​មាន Gbhacker ផ្សាយ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here